|
|
កំពូលអ្នកចាត់ការសញ្ជាតិអ៊ីតាលីលោក Antonio Conte មានការអាក់អន់ចិត្តនិងការចាត់ចែងរបស់ថ្នាក់លើក្លឹបមាន់ខ្នាយមាស Totteham Hotspur ។
លោក Antonio Conte បាននិយាយថា ៖ " ខ្ញុំមានរឿងជាច្រើនចង់និយាយទៅកាន់ក្លឹប ។ ក្លឹបគួរតែរៀបចំធ្វើការវាយតម្លៃលើសមត្ថភាពដឹកនាំរបស់ខ្ញុំ ។ យើងត្រូវពួតដៃគ្នាក្នុងការស្វើងរកដំណោះស្រាយ ខ្ញុំគ្មានភាពអត់ធ្មត់និងស៊ូទ្រាំ ក្នុងការចាញ់នោះទេ ។ ខ្ញុំសូមទោស ។ ក្លឹបបានផ្លាស់ប្តូរអ្នកចាត់ការរួចរាល់ហើយ ក៏ប៉ុន្តែកីឡាករគឺនៅដដែលគ្មានការផ្លាស់ប្តូរ លទ្ធផលក៏ដូចគ្នា " ។
គួរបញ្ជាក់ថាគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ ទើបតែប្តូរមកកាលពីថ្មីៗនេះទេ តែគាត់បានកែប្រែទម្រង់លេងនិងស្ថានភាពរបស់ក្លឹបយ៉ាងគួរអោយកត់សម្គាល់ ៕
ប្រភព : Fabrizio Romano
ការប្រកួត SERIE A JUVENTUS VS INTER MILAN ...
ការប្រកួត PREMIER LEAGUE TOTTENHAM VS MANCHESTER UNITED ...
ការប្រកួត PREMIER LEAGUE LIVERPOOL VS WOLVES ...
Jules Kounde ទំនងជានឹងបន្តកុងត្រារបស់គាត់ជាមួយ Barcelona ដោយក្លឹបនឹងផ្តល់ជូនគាត់រហូតដល់ឆ្នាំ 2030។ Barcelona ពេញចិត្តនឹងការលេងរបស់គាត់ ហើយ Kounde សប្បាយចិត្តនៅក្លឹប ដោយសុខចិត្តចរចារលើកិច្ចព្រមព្រៀង។...