|
|
ខ្សែការពារសញ្ជាតិអង់គ្លេស Kyle Walker របស់មេឃខៀវ Manchester City និងត្រូវអវត្តមាន ២ប្រកួតទៀតក្នុងពានរង្វាន់ UEFA Champions League បន្ទាប់ពីក្លិបរបស់គេបានតវ៉ាមិនជោគជ័យ ចំពោះចំនួនប្រកួតដែលត្រូវបានពិន័យ។
គួរបញ្ជាក់ថាខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ ទទួលបានកាតក្រហមភ្លាមៗ ដោយសារបានទាត់ខ្សែប្រយុទ្ធ Andre Silva ក្នុងការប្រកួតដែល Manchester City ទទួលបរាជ័យក្រោមថ្វីជើង RB Leipzig កាលពីខែធ្នូកន្លងទៅ។
សហព័ន្ធបាល់ទាត់ UEFA បានចាត់ទុកថាបង្កកំហុសដ៏ធំ ដែលត្រូវរងពិន័យរហូតដល់៣ប្រកួត ជាងការទទួលរងពិន័យតែមួយប្រកួត បន្ទាប់ពីបណ្ដេញពីទីលាន។
គួរបញ្ជាក់ថា ខ្សែការពារវ័យ៣១ឆ្នាំរូបនេះបានអវត្តមានការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយ Champions League ក្នុងជំនួបជាមួយ Sporting Lisbon ដោយ Mancity បានយកឈ្នះដោយលទ្ធផល ៥-០ ។ រូបគេនិងខកខានក្នុងការប្រកួតជើងទី២វគ្គ១៦ក្រុម ហើយនឹងការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយ ប្រសិនបើមេឃខៀវ Manchester City ឡើងទៅវគ្គបន្ទាប់៕
ប្រភព : BBC Sports
ការប្រកួត SERIE A JUVENTUS VS INTER MILAN ...
ការប្រកួត PREMIER LEAGUE TOTTENHAM VS MANCHESTER UNITED ...
ការប្រកួត PREMIER LEAGUE LIVERPOOL VS WOLVES ...
Jules Kounde ទំនងជានឹងបន្តកុងត្រារបស់គាត់ជាមួយ Barcelona ដោយក្លឹបនឹងផ្តល់ជូនគាត់រហូតដល់ឆ្នាំ 2030។ Barcelona ពេញចិត្តនឹងការលេងរបស់គាត់ ហើយ Kounde សប្បាយចិត្តនៅក្លឹប ដោយសុខចិត្តចរចារលើកិច្ចព្រមព្រៀង។...