|
|
Andriy Voronin អតីតកីឡាកររបស់ក្លឹបហង្សក្រហម Liverpool ដែលមានដើមកំណើតអ៊ុយក្រែន បច្ចុប្បន្នជាជំនួយការគ្រូបង្គោលក្លឹប Dynamo Moscow បានលាលែងពីតំណែងជំនួយការគ្រូបង្គោលនៅថ្ងៃនេះ ។
បើយោងតាមប្រភពសារព័ត៍មាន Daily Mail លោក Andriy បាននិយាយថា៖" ខ្ញុំមិនអាចធ្វើការនៅប្រទេសដែលទម្លាក់គ្រាប់បែកកម្ទេចប្រទេសកំណើតខ្ញុំទៀតទេ។ ប្រសិនជាឥឡូវនេះខ្ញុំនៅអ៊ុយក្រែន ខ្ញុំប្រហែលជានឹងទៅកាន់កាំភ្លើងចូលរួមតទល់វិញដែរហើយ "។
ការឈ្លានពានរបស់រុស្ស៊ីចូលអ៊ុយក្រែន ត្រូវបានពិភពលោកថ្កោលទោសយ៉ាងខ្លាំង រួមទាំងការប្រតិកម្មយ៉ាងច្រើនពីសំណាក់កីឡាករជុំវិញពិភពលោក ៕
ប្រភព : Sky Sports
លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ Fenerbahce បានទាក់ទងទៅកាន់ Cristiano Ronaldo អំពីការផ្ទេរដ៏មានសក្តានុពលមួយក្នុងខែមករា នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Fotomac របស់ប្រទេសទួរគី។...
Real Madrid ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍លើ Aaron Martin ដែលជាខ្សែបម្រើវ័យ 17 ឆ្នាំមកពីក្រុម U19 របស់ Tenerife ។ កីឡាករវ័យក្មេងបានចាប់អារម្មណ៍នឹងការកើនឡើងយ៉ាងឆាប់រហ័ស និងសក្តានុពលរបស់គាត់។...
យោងតាមលោក Nizaar Kinsella របស់ BBC បានឱ្យដឹងថា Djordje Petrovic នៅតែអាចធ្វើដំណើរត្រលប់ទៅ Chelsea វិញ ទោះបីជាត្រូវបាននាំចេញនៅរដូវក្តៅក៏ដោយ។...
យោងតាមគេហទំព័រ LondonWorld ក្លឹប Arsenal គ្រោងនឹងផ្តល់រង្វាន់ដល់ Leandro Trossard ជាមួយនឹងកិច្ចសន្យាថ្មី។...