|
|
Lionel Messi ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហ្សង់ទីនដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លឹបអ្នកមាន Paris Saint-Germain បានបង្ហើបថាខ្លួននិងមិនត្រឡប់ទៅ ក្លឹបចាស់វិញទេ (FC Barcelona) ។
គួរបញ្ជាក់ថាខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះបានសម្រេចចិត្តចាកចេញពី Barcelona កាលពីរដូវក្តៅមុន បន្ទាប់ពីចាយពេលអស់ ១៦ រដូវកាល នៅឯទឹកដី Camp Nou ហើយបានសម្រេចិត្តផ្ទេរ ទៅចូលរួមជាមួយ PSG ដោយគ្មានតម្លៃខ្លួន ។ រយះពេល ១៦រដូវកាល Messi រកគ្រាប់បាល់បញ្ចូលទីបាន ៦៧២ គ្រាប់ក្នុងការបង្ហាញខ្លួន ៧៧៨ ប្រកួត ។
បើយោងតាមសារព័ត៍មាន El Nacional បានអះអាងថា Messi នឹងមិនត្រលប់ទៅកាន់ Barcelona វិញនោះទេ បើសិនជាខ្សែការពារ Gerrard Pique មានវត្តមាននៅទីនោះ ។
ជុំវិញបញ្ហាននេះ វាត្រូវបានគេយល់ថា Messi បានដឹងអំពីរឿង ដែល Pique បានប្រាប់ប្រធានក្លឹប Barca លោក Joan Laporta ដើម្បីឱ្យ Messi ចាកចេញពីក្លិប ក្នុងបំណងរក្សាស្ថានភាពហិរញ្ញវត្ថុ ដែលជាមូលហេតុដែល Messi មិនចង់ត្រឡប់ទៅ Barcelona វិញ ៕
ប្រភព : El Nacional
ការប្រកួត SERIE A JUVENTUS VS INTER MILAN ...
ការប្រកួត PREMIER LEAGUE TOTTENHAM VS MANCHESTER UNITED ...
ការប្រកួត PREMIER LEAGUE LIVERPOOL VS WOLVES ...
Jules Kounde ទំនងជានឹងបន្តកុងត្រារបស់គាត់ជាមួយ Barcelona ដោយក្លឹបនឹងផ្តល់ជូនគាត់រហូតដល់ឆ្នាំ 2030។ Barcelona ពេញចិត្តនឹងការលេងរបស់គាត់ ហើយ Kounde សប្បាយចិត្តនៅក្លឹប ដោយសុខចិត្តចរចារលើកិច្ចព្រមព្រៀង។...