|
|
David Ornstein រាយការណ៍ថា Aston Villa និង Chelsea បាន ឈានដល់កិច្ចព្រមព្រៀង ជុំវិញការផ្ទេរកីឡាករ Ian Maatsen ។
ក្រុមដែលមានមូលដ្ឋាននៅទីក្រុង Birmingham បានយល់ព្រមចំណាយប្រាក់ជាង 35 លានផោន។ ចំនួននោះគឺស្ថិតក្នុងឃ្លាដោះលែងរបស់គាត់ក្នុងកិច្ចសន្យាខ្ចីជើង Dortmund ហើយឥឡូវនេះបានផុតកំណត់ហើយ។
កីឡាករវ័យ 22 ឆ្នាំបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនរួចហើយជាមួយ Villa លើកិច្ចសន្យារយៈពេល 6 ឆ្នាំ។
Maatsen បាននៅ Chelsea តាំងពីអាយុ 16 ឆ្នាំមកម្ល៉េះ។ គាត់ត្រូវបានគេបញ្ចូនចេញក្នុងលក្ខខ័ណ្ឌខ្ចីជើង ដោយបង្ហាញខ្លួនបានតែ 16 ប្រកួតដំបូងសម្រាប់ក្រុមតោខៀវ។
យោងតាមគេហទំព័រ LondonWorld ក្លឹប Arsenal គ្រោងនឹងផ្តល់រង្វាន់ដល់ Leandro Trossard ជាមួយនឹងកិច្ចសន្យាថ្មី។...
Lionel Messi ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងការប្រារព្ធខួបលើកទី 125 របស់ Barcelona នៅរោងមហោស្រព Liceu នៅថ្ងៃទី 29 ខែវិច្ឆិកា។ ព្រឹត្តិការណ៍នេះនឹងក្លាយជាឱកាសដ៏ធំមួយដើម្បីគោរពដល់ប្រវត្តិដ៏សម្បូរបែបរបស់ក្លឹប។...
យោងតាមរបាយការណ៍បានឱ្យដឹងថា David Alaba នឹងត្រលប់មកហ្វឹកហាត់វិញនៅខែមករា។...
Jonathan David ខ្សែប្រយុទ្ធ Lille បាននិយាយថា ខ្ញុំតែងតែគាំទ្រ Barca តាំងពីខ្ញុំនៅក្មេង។...
Mohamed Salah កំពុងដឹកនាំការប្រណាំងសម្រាប់ Ballon d'Or 2025 នេះបើយោងតាម Goal ។...