|
|
លោក Pep Munoz គ្រូបង្វឹក Preah Khan Reach Svay Rieng Football Club បានលើកឡើងក្នុងសន្និសីទសារព័ត៌មានយប់មិញនេះថា វាជាការប្រកួតដ៏ល្អមួយសម្រាប់ក្រុមរបស់លោកពិសេសជាការប្រកួតធំនៅក្រៅស្រុកបែបនេះ។ នៅ 45នាទីដំបូងលោកមើលឃើញថាកូនក្រុមលេងបានល្អមែនទែន ពោលដូចទៅនិងការលើកឡើងពីមុនអីចឹងថាក្រុមស្វាយរៀងជាក្រុមចូលចិត្តគ្រប់គ្រងបាល់ច្រើនហើយនៅវគ្គទី1 នេះគឺលេងគ្រប់គ្រងបានល្អតាមអ្វីដែលគិត។
ការប្រកួតនេះគឺបានបង្ហាញពីកម្រិតគុណភាពរបស់ព្រះខ័នរាជស្វាយរៀង បង្ហាញពីសមត្ថភាពរបស់ពួកគេថាល្អប៉ុណ្ណា ប៉ុន្តែក៏ជាការបង្ហាញដល់ពួកគេដែរថាវាពិតជាលំបាកណាស់សម្រាប់ការប្រកួតនៅទឹកដីម៉ាឡេស៊ី ប៉ះក្រុមខ្លាំងបែបនេះ និងលេងតាមរបៀបដែលបានរៀបចំហើយឈ្នះបែបនេះ។ លោកពិតជាមានមោទកភាពចំពោះក្រុមជាខ្លាំងហើយនេះជាកាដូមួយសម្រាប់ពួកគេដែលខំប្រឹងប្រែងហ្វឹកហាត់កន្លងទៅ។
បញ្ជាក់ដែរថា ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង យប់មិញនេះបានយកឈ្នះលើក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី Terengganu FC ដោយលទ្ធផល 3-2 នៃការប្រកួតដំបូងក្នុងវគ្គចែកពូល ពានរង្វាន់ក្លឹបអាស៊ាន Shopee Cup 2024–25 ASEAN Club Championship Group A។
ការប្រកួត SERIE A JUVENTUS VS INTER MILAN ...
ការប្រកួត PREMIER LEAGUE TOTTENHAM VS MANCHESTER UNITED ...
ការប្រកួត PREMIER LEAGUE LIVERPOOL VS WOLVES ...
Jules Kounde ទំនងជានឹងបន្តកុងត្រារបស់គាត់ជាមួយ Barcelona ដោយក្លឹបនឹងផ្តល់ជូនគាត់រហូតដល់ឆ្នាំ 2030។ Barcelona ពេញចិត្តនឹងការលេងរបស់គាត់ ហើយ Kounde សប្បាយចិត្តនៅក្លឹប ដោយសុខចិត្តចរចារលើកិច្ចព្រមព្រៀង។...