|
|
ខ្សែបម្រើប្រយុទ្ធសញ្ជាតិបារាំង Paul Pogba របស់ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាបានបាត់មេដាយពាន World Cup បន្ទាប់ពីចោរចូលផ្ទះកាលពីសប្តាហ៍មុន ។
គួរបញ្ជាក់ថាផ្ទះរបស់កីឡាករសញ្ជាតិបារាំងវ័យ២៩ឆ្នាំរូបនេះត្រូវបានចោរគាស់ចូលកាលពីសប្តាហ៍មុន កំឡុងពេល Manutd លេងនៅពាន Champions League ទល់នឹង Atletico Madrid ។ បើតាមប្រភពព័ត៍មានបានរាយការណ៍ថា ចោរបានលួចគ្រឿងអលង្ការរបស់ម្ដាយខ្លួននិងមេដាយឈ្នះ World Cup របស់គេ ។
គួររំលឹកផងដែរថា បារាំងបានឈ្នះពាន World Cup កាលពីឆ្នាំ២០១៨ ដោយបានយកឈ្នះក្រូអាត ៤-២ ក្នុងវគ្គផ្ដាច់ព្រ័ត្រក្នុងទីក្រុង Moscow ហើយពេលនោះ Pogba គឺជាអ្នករកបានគ្រាប់ទី៣ឲ្យបារាំង៕
ប្រភព ៖ BBC Sports
យោងតាមរបាយការណ៍បានឱ្យដឹងថា David Alaba នឹងត្រលប់មកហ្វឹកហាត់វិញនៅខែមករា។...
Jonathan David ខ្សែប្រយុទ្ធ Lille បាននិយាយថា ខ្ញុំតែងតែគាំទ្រ Barca តាំងពីខ្ញុំនៅក្មេង។...
Mohamed Salah កំពុងដឹកនាំការប្រណាំងសម្រាប់ Ballon d'Or 2025 នេះបើយោងតាម Goal ។...
Rodrygo មិនត្រូវបានច្រានចោលសម្រាប់ការប្រកួត Leganes និង Liverpool នៅឡើយទេ នេះបើយោងតាមរបាយការណ៍។...
Jude Bellingham នឹងត្រូវបានផ្តល់កិត្តិយសជាមួយនឹងពានរង្វាន់កីឡាករល្អបំផុត La Liga ឆ្នាំ 2023-24 នៅថ្ងៃចន្ទសប្តាហ៍ក្រោយនៅឯ AFE Awards ។...