|
|
នេះជាដំណឹងដ៏ល្អមួយសម្រាប់ប្រិយមិត្តដែលស្នេហាវិស័យកីឡាបាល់ទះនៅកម្ពុជា ព្រោះថាសល់តែ 3ថ្ងៃទៀតប៉ុណ្ណោះការប្រកួតបាល់ទះសម្ដេចមហាបវរធីបតី SEA V League Challenge 2024 នឹងចាប់ផ្ដើមដោយមានក្រុមជម្រើសជាតិខ្លាំងៗចំនួន4ប្រទេសចូលរួមដូចជាក្រុមជម្រើសជាតិឡាវ ម៉ាឡេស៊ី សិង្ហបុរី និងកម្ពុជា។
ការប្រកួតពានរង្វាន់អន្តរជាតិមួយនេះនឹងចាប់ផ្ដើមនៅថ្ងៃទី30 ខែសីហា ឆ្នាំ2024 ដល់ថ្ងៃទី02 ខែសីហា ឆ្នាំ2024 នៅសាលបាល់ទះនៃវិមានពហុកីឡដ្ឋានជាតិ។ ក្រុមខ្លាំងៗទាំង៤នឹងធ្វើការប្រកួតគ្នា ដើម្បីស្វែងរកជើងខ្លាំងមួយក្រុមទៅលេងនៅ SEA V League ឆ្នាំ2025 ជាមួយបួនប្រទេសដូចជា ថៃ ឥណ្ឌូនេស៊ី វៀតណាម និង ហ្វីលីពីន ខណៈជើងឯក SEA V League ក្នុងឆ្នាំ2024ទាំង2ជើងនៅហ្វីលីពីននិងឥណ្ឌូនេស៊ី បានទៅលើប្រទេសថៃ ជើងឯករងបានលើឥណ្ឌូនេស៊ី លេខ៣និងលេខ4បានលើហ្វីលីពីននិងវៀតណាម។
គួរបញ្ជាក់ថាការប្រកួតទះពានរង្វាន់សម្ដេចមហាបវរធីបតី SEA V League Challenge សហព័ន្ធកីឡាបាល់ទះកម្ពុជា បានដាក់លក់សំបុត្រដោយបែងចែកតម្លៃពីរប្រភេទមានតំបន់ A Zone A តម្លៃ 10000 រៀល មាន 500 កៅអី និងប្រភេទ B Zone B តម្លៃ 5000 រៀល មាន 3000 កៅអី។
បើតាមការបញ្ជាក់ពីផេករបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ចំណូលដែលបានពីការលក់សំបុត្រនឹងឧបត្ថម្ភទៅមណ្ឌលកុមារកំព្រា។ ដូច្នេះកុំភ្លេចណាចូលរួមទស្សនាឱ្យបានច្រើនកុះករ!
ការប្រកួត CHAMPIONS LEAGUE REAL MADRID VS MANCHESTER CITY ...
ការប្រកួត CHAMPIONS LEAGUE PSV VS JUVENTUS ...
ការប្រកួត CHAMPIONS LEAGUE PSG VS BREST ...
ការប្រកួត CHAMPIONS LEAGUE DORTMUND VS SPORTING CP ...
Fichajes រាយការណ៍ថា Paris Saint-Germain កំពុងតាមដានយ៉ាងដិតដល់ Mason Greenwood ហើយបានដាក់សំណើជាផ្លូវការចំនួន 75 លានអឺរ៉ូទៅ Olympique de Marseille សម្រាប់ខ្សែប្រយុទ្ធអង់គ្លេស។ Greenwood វ័យ 23 ឆ្នាំបានចូលរួមជាមួយ Marseille នៅរដូវក្តៅនេះបន្ទាប់ពីចាកចេញពី Manchester United ហើយសក្តានុពលរបស់គាត់បានទាក់ទាញចំណាប់អារម្មណ៍របស់ PSG ដោយចង់បន្ថែមគាត់ទៅក្នុងក្រុមរបស់ពួកគេ។...