|
|
ក្លឹបមេឃខៀវ Manchester City កំពុងពិចារណាបន្តកុងត្រាថ្មីអោយខ្សែបម្រើប្រយុទ្ធវ័យក្មេង Phil Foden ដល់ឆ្នាំ ២០២៧ ។ គួរបញ្ជាក់ថាក្នុងរដូវកាលនេះ Foden ចូលលេងឲ្យ Man City បាន៤០ប្រកួត និងស៊ុតចូល១៣គ្រាប់។ កីឡាករនេះនៅមានកុងត្រាជាមួយក្លឹបនេះដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ។
តាមពិតខាង Man City មានគម្រោងបន្តកុងត្រាថ្មីនឹងកីឡាករនេះតាំងពីខែតុលា ឆ្នាំ២០២១កន្លងទៅនេះមក ដោយក្នុងកុងត្រាថ្មីនោះនឹងបន្តកុងត្រាដល់ឆ្នាំ២០២៧ ជាមួយនឹងការដំឡើងប្រាក់ពលកម្ម។ គម្រោងបន្តកុងត្រាថ្មីជាមួយនឹង Foden លើកនេះកំពុងតែធ្វើការចាត់ចែងចរចាហើយដោយនឹងបញ្ចប់នឹងពេលឆាប់ៗខាងមុខ៕
ប្រភព ៖ Fabrizio Romano
ការប្រកួត SERIE A JUVENTUS VS INTER MILAN ...
ការប្រកួត PREMIER LEAGUE TOTTENHAM VS MANCHESTER UNITED ...
ការប្រកួត PREMIER LEAGUE LIVERPOOL VS WOLVES ...
Jules Kounde ទំនងជានឹងបន្តកុងត្រារបស់គាត់ជាមួយ Barcelona ដោយក្លឹបនឹងផ្តល់ជូនគាត់រហូតដល់ឆ្នាំ 2030។ Barcelona ពេញចិត្តនឹងការលេងរបស់គាត់ ហើយ Kounde សប្បាយចិត្តនៅក្លឹប ដោយសុខចិត្តចរចារលើកិច្ចព្រមព្រៀង។...