|
|
ក្រុមមេឃខៀវ Manchester City គ្រោងប្រកាសព័ត៌មានក្នុងការទិញបាន Erling Haaland ក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីនិយាយតម្លៃខ្លួនត្រូវជាមួយក្លឹបអាល្លឺម៉ង់ Borussia Dortmund ។
ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំ Erling Haaland គឺជាគោលដៅទីមួយរបស់លោក Pep Guardiola ជាយូរមកហើយ ខណៈពេលនេះ ManCity
បានត្រៀមកញ្ចប់ទឹកប្រាក់៦៣លានផោនដើម្បីទិញគេផ្ដាច់ពី Dortmund ។
ប្រភពព័ត៍មានជាច្រើនបានឲ្យដឹងថា កិច្ចព្រមព្រៀងរវាង City និងខាង Haaland បានសម្រេចកាលពីសប្ដាហ៍មុន ដោយកីឡាករសញ្ជាតិន័រវេសរំពឹងនឹងទទួលបាន៤០ម៉ឺនផោនក្នុងមួយសប្ដាហ៍។ ដំណើរការផ្ទេរកំពុងរៀបចំ ប៉ុន្តែការចូលរួមរបស់ Haaland មកកាន់កីឡដ្ឋាន Etihad Stadium អាចនឹងត្រូវប្រកាសក្នុងសប្ដាហ៍នេះ ៕
ប្រភព ៖ BBC Sport
ការប្រកួត SERIE A JUVENTUS VS INTER MILAN ...
ការប្រកួត PREMIER LEAGUE TOTTENHAM VS MANCHESTER UNITED ...
ការប្រកួត PREMIER LEAGUE LIVERPOOL VS WOLVES ...
Jules Kounde ទំនងជានឹងបន្តកុងត្រារបស់គាត់ជាមួយ Barcelona ដោយក្លឹបនឹងផ្តល់ជូនគាត់រហូតដល់ឆ្នាំ 2030។ Barcelona ពេញចិត្តនឹងការលេងរបស់គាត់ ហើយ Kounde សប្បាយចិត្តនៅក្លឹប ដោយសុខចិត្តចរចារលើកិច្ចព្រមព្រៀង។...