|
|
ក្រុមអ្នកមានបុណ្យ Barcelona បានខាតដល់ទៅ១២៥លានផោន បន្ទាប់ពីសម្រេចចិត្តលក់ខ្សែបម្រើប្រយុទ្ធ Philippe Coutinho ទៅឲ្យ Aston Villa ។
កាលពីរដូវកាលដោះដូរកីឡាករក្នុងខែមករា Coutinho វ័យ២៩ឆ្នាំបានចូលរួមជាមួយ Villa ក្រោមការដឹកនាំរបស់ Steven Gerrard ជាកីឡាករខ្ចីជើង ជាមួយលក្ខខណ្ឌទិញផ្ដាច់នៅបញ្ចប់រដូវកាល។ គេបានបង្ហាញសមត្ថភាពល្អដោយរកបាន៤គ្រាប់ ក្នុងការលេង១៦ប្រកួតជាមួយ Villa។ កត្តានេះហើយទើបធ្វើឲ្យ Gerrard សម្រេចចិត្តទិញផ្ដាច់យក Coutinho មកតែម្ដង។
គួរបញ្ជាក់ផងដែរថា Barca បានទិញ Coutinho ពី Liverpool កាលពីខែ មករា ឆ្នាំ ២០១៨ ក្នុងតម្លៃខ្លួន១៤២លានផោន។ នេះមានន័យថា ការលក់ Coutinho ទៅឲ្យ Villa ក្លឹប Barcelona ខាតដល់ទៅ១២៥លានផោន៕
ប្រភព ៖ Sky Sport
🔥ការប្រកួត PREMIER LEAGUE 🔥 NEWCASTLE VS WEST HAM UNITED ...
🔥ការប្រកួត SERIE A 🔥 VENEZIA VS LECCE ...
🔥ការប្រកួត SERIE A 🔥 EMPOLI VS UDINESE ...
🔥ការប្រកួត Eerste DIVISIE 🔥 JONG PSV VS JONG AZ ALKMAAR ...
🔥ការប្រកួត SUPER LIG 🔥 TRABZONSPOR VS ADANA DEMIRSPOR ...