|
|
ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិក Romelu Lukaku បានមកដល់ Inter Milan ហើយកាលពីម្សិលមិញ ដោយបានទៅធ្វើតេស្តសុខភាពភ្លាមៗ មុនពេលចុះកុងត្រាខ្ចីជើងជាផ្លូវការ។
ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិករូបនេះទៅលេងឲ្យ Inter Milan ក្នុងលក្ខខណ្ឌជើងក្នុងរយៈពេល១ឆ្នាំ ក្នុងរដូវកាលឆ្នាំ២០២២/២៣ ដោយមិនមានលក្ខខណ្ឌ ទិញយក និងបន្តកុងត្រាអ្វីទាំងអស់។ Inter Milan ចំណាយត្រឹមតែ ៨.៥លានដុល្លារប៉ុណ្ណោះក្នុងការខ្ចីជើង Lukaku មកកាន់ក្លឹបខ្លួនវិញនៅក្នុងរដូវកាលថ្មីនេះ ខណៈកាលពីរដូវកាលមុនក្លឹបនេះបានលក់កីឡាករនេះទៅឲ្យ Chelsea បានក្នុងតម្លៃជាង ១២០លានដុល្លារ៕
ប្រភព ៖ Fabrizio Romano
PREMIER LEAGUE WEST HAM VS NEWCASTLE ...
Raphinha កំពុងរីករាយជាមួយរដូវកាលដ៏ល្អបំផុតរបស់គាត់ចាប់តាំងពីចូលរួមជាមួយ Barcelona ។ កីឡាករប្រេស៊ីលជិតបាត់បង់តំណែងរបស់គាត់កាលពីរដូវក្តៅមុន នៅពេលដែលក្លឹបបានពិចារណាលើការចុះហត្ថលេខាលើកីឡាករ Nico Williams ...
កិច្ចសន្យារបស់ Harry Kane ជាមួយ Bayern Munich ដំណើរការរហូតដល់រដូវក្តៅឆ្នាំ 2027 ហើយនៅអាយុ 31 ឆ្នាំ ប្រធានក្រុមអង់គ្លេសរូបនេះ ច្បាស់ជាមិនបានឆ្លងផុតចំណុចកំពូលរបស់គាត់ទេ ...