|
|
ក្លឹប Paris Saint Germain បានធ្វើការប្រកាសតែងតាំងអតីតគ្រូបង្គោល OGC Nice លោក Christophe Galtier ជំនួសលោក Mauricio Pochettino ដែលត្រូវបានក្លឹបបារាំងនេះបញ្ចប់តួនាទីកាលពីម្សិលមិញ។
PSG និង លោក Christophe បានចុះកុងត្រារយៈពេល២ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ។ លោក Christophe មានបទពិសោធន៍ក្នុងការងារថ្នាក់ដឹកនាំក្លឹបនេះអស់រយៈពេល ២៣ឆ្នាំមកហើយដោយលោកធ្លាប់ធ្វើជាគ្រូជំនួយ និងគ្រូបង្គោលឲ្យក្លឹបជាច្រើន។ លោកធ្លាប់ជាគ្រូបង្គោលឲ្យក្លឹប Nice, Lille, Saint Etienne ជាដើម៕
ប្រភព ៖ Fabrizio Romano
ក្លឹប Barcelona ចង់ស្វែងរកក្លឹបថ្មីសម្រាប់ខ្សែបម្រើស្លាប Ansu Fati របស់ពួកគេ ដើម្បីលក់គាត់នៅរដូវក្តៅនេះ នេះបើយោងតាមការរាយការណ៍របស់ Fabrizio Romano ។...
Inigo Martinez ត្រូវបានគេរំពឹងថានឹងត្រលប់មកវិញនៅខែមេសាបន្ទាប់ពីរបួសជង្គង់របស់គាត់ក្នុងការប្រកួតជាមួយ Atletico Madrid ។...
វានឹងក្លាយជាការប្រកួតដ៏តានតឹង និងមានការប៉ះទង្គិចគ្នាច្រើន។ ខ្ញុំគិតថាវានឹងក្លាយជាការប្រកួតដ៏លំបាកបំផុតមួយ ព្រោះពួកយើងលេងនៅទឹកដីរបស់ពួកគេ។...
លក្ខខណ្ឌនៃការដោះលែង Moise Keane នៅ Fiorentina ត្រូវបានកំណត់ក្នុងតម្លៃ 52 លានអឺរ៉ូ នេះបើយោងតាម Tuttomercato ។...
ខ្សែប្រយុទ្ធដែលខ្ចីជើងរបស់ Milan ពីក្លឹប Roma គឺ Tammy Abraham បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹប Premier League មួយចំនួន នេះបើតាមប្រភពព័ត៌មានក្នុងកាសែត Nicolo Schira។...