|
|
ក្លឹបសេះបង្កង់ Juventus បានឈានដល់កិច្ចព្រមព្រៀងដើម្បីចុះកុងត្រាលើខ្សែបម្រើសញ្ជាតិបារាំង Paul Pogba ដោយគ្មានតម្លៃខ្លួនផ្លាស់ពីក្លឹបបិសាចក្រហម Manchester United ។ គេរំពឹងថាកីឡាករសញ្ជាតិបារាំងរំពឹងថានឹងមកដល់ទីក្រុង Turin ប្រទេសអ៊ីតាលីនៅថ្ងៃសៅរ៍ខាងមុខដើម្បីពិនិត្យសុខភាពនិងចុះកុងត្រាជាផ្លូវការ។
Pogba ធ្លាប់ចំណាយពេល៤រដូវកាលជាមួយក្រុមរហស្សនាមសេះបង្កង់ មុនពេលទៅត្រលប់ទៅចូលរួមជាមួយបិសាចក្រហមក្នុងតម្លៃខ្លួន៨៩លានផោនកាលពីឆ្នាំ២០១៦។ គួរបញ្ជាក់ថា Pogba រកបាន ៣៩គ្រាប់ក្នុងការបង្ហាញខ្លួន២២៦ប្រកួតឲ្យ United គិតគ្រប់កម្មវិធី និងជួយក្រុមឈ្នះពាន Europa League និង League Cup រដូវកាល២០១៦-១៧៕
ប្រភព៖ Fabrizio Romano
ការប្រកួត SERIE A JUVENTUS VS INTER MILAN ...
ការប្រកួត PREMIER LEAGUE TOTTENHAM VS MANCHESTER UNITED ...
ការប្រកួត PREMIER LEAGUE LIVERPOOL VS WOLVES ...
Jules Kounde ទំនងជានឹងបន្តកុងត្រារបស់គាត់ជាមួយ Barcelona ដោយក្លឹបនឹងផ្តល់ជូនគាត់រហូតដល់ឆ្នាំ 2030។ Barcelona ពេញចិត្តនឹងការលេងរបស់គាត់ ហើយ Kounde សប្បាយចិត្តនៅក្លឹប ដោយសុខចិត្តចរចារលើកិច្ចព្រមព្រៀង។...