|
|
ប្រធានក្លឹប Barcelona លោក Joan Laporta បាននិយាយនៅក្នុងថ្ងៃនេះថា ក្លឹប Barcelona មិនចង់លក់ខ្សែបម្រើ Frenkie de Jong នោះទេ ខណៈក្លឹប Manchester United តាមចែចូវចង់បានរហូតមក។
លោក Laporta បាននិយាយថា៖" Frenkie de Jong គឺជាកីឡាកររបស់ក្លឹប Barcelona របស់យើង។ យើងមិនចង់លក់គេនោះទេ ទាល់តែដល់ថ្នាក់ថាយើងមិនមានជម្រើសអ្វីផ្សេងក្រៅពីលក់គេ ទើបយើងលក់គេ "។ គួរបញ្ជាក់ថា De Jong ជាកីឡាករមួយដែល Man Utd ដាក់គោលដៅចង់បាន ទោះជាកីឡាកររូបនេះផ្ទាល់ធ្លាប់បដិសេធ ក៏ដូចខាង Barca ដំឡើងថ្លៃយ៉ាងណាក៏ដោយ Man Utd នៅតែគិតគូរ និងចែចូវចង់បានរហូតមក៕
ប្រភព ៖ The Sun
ការប្រកួត SERIE A JUVENTUS VS INTER MILAN ...
ការប្រកួត PREMIER LEAGUE TOTTENHAM VS MANCHESTER UNITED ...
ការប្រកួត PREMIER LEAGUE LIVERPOOL VS WOLVES ...
Jules Kounde ទំនងជានឹងបន្តកុងត្រារបស់គាត់ជាមួយ Barcelona ដោយក្លឹបនឹងផ្តល់ជូនគាត់រហូតដល់ឆ្នាំ 2030។ Barcelona ពេញចិត្តនឹងការលេងរបស់គាត់ ហើយ Kounde សប្បាយចិត្តនៅក្លឹប ដោយសុខចិត្តចរចារលើកិច្ចព្រមព្រៀង។...