|
|
ខ្សែការពារ Harry Maguire នៅតែបន្តតំណែងជាប្រធានក្រុម Manchester United ដដែលនេះបើយោងតាមការចុះបញ្ជាក់ផ្ទាល់របស់អ្នកចាត់ការថ្មី Erik ten Hag កាលពីម្សិលមិញ។
កាលពីរដូវកាលកន្លងទៅនេះ Maguire ត្រូវបានអ្នកគាំទ្រខឹងសម្បារយ៉ាងខ្លាំងក្នុងសមត្ថភាពជាកីឡាករ និងប្រធានក្រុម ដោយអ្នកគាំទ្រទទូចចង់ឲ្យក្លឹប Man Utd លក់កីឡាករនេះចេញនៅក្នុងរដូវកាលថ្មីនេះ។ ទោះជាយ៉ាងណាក្តីយ៉ាងណាអ្វីៗផ្ទុយពីអ្នកគាំទ្រចង់បានដោយសម្រាប់រដូវកាលថ្មីនេះ កីឡាករខាងលើនៅតែជាកីឡាករ Man Utd ហើយក៏ជាប្រធានក្រុមនេះដដែលផងដែរ។
លោក Ten Hag បានលើកឡើងថា៖" Harry Maguire នៅតែជាប្រធានក្រុម។ ច្បាស់ណាស់ខ្ញុំត្រូវការស្គាល់កីឡាករគ្រប់គ្នាទាំងអស់ អញ្ចឹងត្រូវការពេលវេលាច្រើន។ ប៉ុន្តែ Maguire ជាប្រធានក្រុមរាប់ឆ្នាំនៅទីនេះ ហើយគេក៏មានលទ្ធផលជោគជ័យច្រើន អញ្ចឹងខ្ញុំអត់មានមន្ទិលសង្ស័យអីរឿងសមត្ថភាពគេនោះទេ "៕
ប្រភព ៖ The Sun
ការប្រកួត SERIE A JUVENTUS VS INTER MILAN ...
ការប្រកួត PREMIER LEAGUE TOTTENHAM VS MANCHESTER UNITED ...
ការប្រកួត PREMIER LEAGUE LIVERPOOL VS WOLVES ...
Jules Kounde ទំនងជានឹងបន្តកុងត្រារបស់គាត់ជាមួយ Barcelona ដោយក្លឹបនឹងផ្តល់ជូនគាត់រហូតដល់ឆ្នាំ 2030។ Barcelona ពេញចិត្តនឹងការលេងរបស់គាត់ ហើយ Kounde សប្បាយចិត្តនៅក្លឹប ដោយសុខចិត្តចរចារលើកិច្ចព្រមព្រៀង។...