|
|
ខ្សែបម្រើអ៊ីតាលី Jorginho បាននិយាយច្បាស់ៗនៅក្នុងថ្ងៃនេះថា គេមិនចង់ទៅលេងនៅក្លឹបណាក្រៅពីក្លឹបតោខៀវ Chelsea ទេ។ Jorginho បាននិយាយថា៖" ច្បាស់ណាស់ខ្ញុំពិតជាស្រលាញ់ Chelsea មែនទែន។ ខ្ញុំពេញចិត្តនឹងនៅទីនេះខ្លាំង អញ្ចឹងគឺថាច្បាស់ណាស់ខ្ញុំចង់បន្តនៅទីនេះទៀត"។
Jorginho បន្ថែមទៀតថា៖" ប៉ុន្តែយើងដឹងស្រាប់ហើយ វាមានរឿងច្រើនដែលនឹងកើតឡើងច្រើនជាបន្តបន្ទាប់នៅពេលខាងមុខ ហើយយើងមិនដឹងវាមុននោះទេ ហើយដូចខ្ញុំបាននិយាយអញ្ចឹង ឥឡូវនេះខ្ញុំនៅក្លឹបនេះស្រាប់ ហើយខ្ញុំនៅមានកុងត្រា ហើយខ្ញុំស្រលាញ់ក្លឹបនេះទៀត ខ្ញុំពេញចិត្តខ្លាំងនឹងនៅទីនេះ អញ្ចឹងខ្ញុំមិនគិតថាចង់ទៅលេងណាផ្សេងក្រៅពីក្លឹបនេះនោះទេ "។
គួរបញ្ជាក់ថា Jorginho មកលេងឲ្យតោខៀវបាន ៤រដូវកាលហើយដោយចូលរួមលេងបាន ១៨៨ប្រកួត ស៊ុតចូល ២៦គ្រាប់ ដោយចប់កុងត្រាជាមួយក្លឹបនេះនៅឆ្នាំ២០២៣ខាងមុខ៕
ប្រភព៖ Sky Sport
ការប្រកួត SERIE A JUVENTUS VS INTER MILAN ...
ការប្រកួត PREMIER LEAGUE TOTTENHAM VS MANCHESTER UNITED ...
ការប្រកួត PREMIER LEAGUE LIVERPOOL VS WOLVES ...
Jules Kounde ទំនងជានឹងបន្តកុងត្រារបស់គាត់ជាមួយ Barcelona ដោយក្លឹបនឹងផ្តល់ជូនគាត់រហូតដល់ឆ្នាំ 2030។ Barcelona ពេញចិត្តនឹងការលេងរបស់គាត់ ហើយ Kounde សប្បាយចិត្តនៅក្លឹប ដោយសុខចិត្តចរចារលើកិច្ចព្រមព្រៀង។...