|
|
Jurgen Klopp អ្នកចាត់ការទូទៅហង្សក្រហម Liverpool បានលើកឡើងថា ការប្រកួតមិត្តភាពកម្ដៅសាច់ដុំទល់ហ្នឹង Manchester United មកដល់ហាក់ដូចជាលឿនពេកសម្រាប់កីឡាកររបស់លោកមួយចំនួន។
ក្រុមហង្សក្រហមបានភ្លាត់ចាញ់ Manutd ដោយលទ្ធផល ៤-០ រកបានដោយកីឡាករ Jadon Sancho, Fred, Anthony Martial និង Facundo Pellistro ក្នុងកីឡដ្ឋាន Rajamangala ក្នុងប្រទេសថៃ ។
ក្រោយពីបញ្ចប់ការប្រកួតអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បាននិយាយថា ការប្រកួតកម្ដៅសាច់ដុំនេះដូចជាមកដល់លឿនពេកសម្រាប់កីឡាកររបស់លោកមួយចំនួន។ គ្រប់គ្នាក៏បានឃើញវាដូចគ្នា កំហុសបានកើតឡើងក្នុងការប្រកួត។ Liverpool គួរតែអាចរកបាន៣ឬ៤គ្រាប់នៅ៥នាទីចុងក្រោយ ប៉ុន្តែធ្វើមិនបាន ហើយវាជាកំហុសរបស់ក្រុមទាំងមូល៕
ប្រភព ៖ BBC Sport
ការប្រកួត SERIE A JUVENTUS VS INTER MILAN ...
ការប្រកួត PREMIER LEAGUE TOTTENHAM VS MANCHESTER UNITED ...
ការប្រកួត PREMIER LEAGUE LIVERPOOL VS WOLVES ...
Jules Kounde ទំនងជានឹងបន្តកុងត្រារបស់គាត់ជាមួយ Barcelona ដោយក្លឹបនឹងផ្តល់ជូនគាត់រហូតដល់ឆ្នាំ 2030។ Barcelona ពេញចិត្តនឹងការលេងរបស់គាត់ ហើយ Kounde សប្បាយចិត្តនៅក្លឹប ដោយសុខចិត្តចរចារលើកិច្ចព្រមព្រៀង។...