|
|
ក្លឹបយក្សអាឡឺម៉ង់ Bayern Munich ត្រូវបានរាយការណ៍ថា យល់ព្រមលើកិច្ចព្រមព្រៀងតម្លៃខ្លួន៦៨លានផោនសម្រាប់ខ្សែការពាររបស់ Juventus កីឡាករ Matthijs de Ligt ដែលការផ្ទេររំពឹងនឹងបញ្ចប់នៅប៉ុន្មានថ្ងៃខាងមុខ ។
ក្លឹបយក្សនៅ Bundesliga ត្រូវបានគេដឹងថាបានយល់ព្រមផ្ដល់កុងត្រារយៈពេល៥ឆ្នាំជាមួយ De Ligt ដែលធ្វើឲ្យខ្សែការពារសញ្ជាតិហុល្លង់រូបនេះនៅ Munich ដល់ឆ្នាំ២០២៧។ ក្រៅពី Bayern ក្លឹបនៅអង់គ្លេស Chelsea ក៏មានចំណាប់អារម្មណ៍ចង់បាន De Ligt ដូចគ្នា។ គួរបញ្ជាក់ថាកីឡាករវ័យ២២ឆ្នាំបានបង្ហាញខ្លួនបាន១១៧ប្រកួតឲ្យក្រុមសេះបង្កង់ និងរកបាន៨គ្រាប់ក្នុងរយៈពេល៣រដូវកាល។ ការមកដល់របស់ De Ligt នឹងជំនួសកន្លែងរបស់ Niklas Sule ដែលចាកចេញទៅកាន់ Dortmund៕
ប្រភព៖ BBC Sport
ការប្រកួត SERIE A JUVENTUS VS INTER MILAN ...
ការប្រកួត PREMIER LEAGUE TOTTENHAM VS MANCHESTER UNITED ...
ការប្រកួត PREMIER LEAGUE LIVERPOOL VS WOLVES ...
Jules Kounde ទំនងជានឹងបន្តកុងត្រារបស់គាត់ជាមួយ Barcelona ដោយក្លឹបនឹងផ្តល់ជូនគាត់រហូតដល់ឆ្នាំ 2030។ Barcelona ពេញចិត្តនឹងការលេងរបស់គាត់ ហើយ Kounde សប្បាយចិត្តនៅក្លឹប ដោយសុខចិត្តចរចារលើកិច្ចព្រមព្រៀង។...