|
|
លោក Javier Tebas ប្រធាន La Liga បានបញ្ជាក់យ៉ាងច្បាស់ៗថាក្រុម FC Barcelona នឹងមិនអាចទិញដូរកីឡាករបានទេ នារដូវកាលដោះដូរកីឡាករខាងមុខនេះ។
ក្រុមអ្នកមានបុណ្យ Barcelona ត្រូវតែលក់កីឡាកររបស់ខ្លួនបច្ចុប្បន្នចេញឱ្យបានប្រាក់ ១៧៨លានផោនសិនទើបពួកគេអាចចុះកុងត្រាកីឡាករថ្មីទៀតបាន។ ដោយឡែកប្រសិនបើរដូវកាលដោះដូរកីឡាករខាងមុខលក់សមាជិកបាន ១៧៨លានផោនមែន ក៏ក្លឹបអ្នកមានបុណ្យមួយនេះអាចចំណាយប្រាក់ទិញកីឡាករបានត្រឹមតែ៧១លានផោនប៉ុណ្ណោះ។ នេះជាច្បាប់ការចំណាយនៅ La Liga។
លោក Javier ដែលជាប្រធាន La Liga បានថ្លែងថា៖ “នៅបច្ចុប្បន្ននេះ ក្លឹបមិនអាចមានប្រាក់ដើម្បីទិញកីឡាករថ្មីណាទៀតនោះទេ ព្រោះពួកគេចំណាយលើសលប់ទៅហើយ។ Barcelona ត្រូវបានកោះហៅមកសួរនាំជាច្រើនចំពោះការចំណាយរបស់ពួកគេ ដែលប៉ះពាល់ដល់ La Liga ផងដែរ។ យើងមានច្បាប់ ហើយពួកគេនឹងមិនអាចចុះកុងត្រាកីឡាករណាទៀតទេ បើមិនមានការលក់ចេញ”។
រំលឹកថានៅឆ្នាំមុន Barcelona មានបញ្ហាហិរញ្ញវត្ថុខ្លាំងមែនទែន ប៉ុន្តែលោក Laporta ដែលជាប្រធានក្លឹបនៅតែអាចស្វែងរកដំណោះស្រាយ លក់សិទ្ធិផ្សាយ និងអ្វីៗផ្សេងទៀតរបស់ក្លឹប ដើម្បីរកប្រាក់មកចំណាយទិញកីឡាករថ្មីដូចជា Robert Lewandowski, Raphinha និង Jules Kounde បានដដែល។ យ៉ាងណាមិញ ក្លឹបអ្នកមានបុណ្យបច្ចុប្បន្នក៏ត្រូវបានគេដឹងថានៅជំពាក់បំណុលប្រមាណជា១ពាន់លានផោនទៀតដែរ៕
Sponsored by ៖ #AA2888
Telegram ៖ https://telegram.aa2888.vip
Register VIP Account ៖ https://bit.ly/3hsfaQe
AA2888 the best entertainment website with highly confidential, privacy and safety.
Contact Customer Service for 24h/7
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
🔥ការប្រកួត Eerste DIVISIE 🔥 JONG PSV VS JONG AZ ALKMAAR ...
🔥ការប្រកួត SUPER LIG 🔥 TRABZONSPOR VS ADANA DEMIRSPOR ...
យោងតាមកាសែត The Athletic កីឡាករ Lisandro Martinez បានអវត្តមានពីក្រុម Man United ទល់នឹង Ipswich Town ខណៈដែលគាត់កំពុងជាសះស្បើយពីរបួសខ្នង។...
Barcelona ត្រូវបានគេរាយការណ៍ថាកំពុងដោះស្រាយជាមួយនឹងភាពចលាចលបន្ទាប់ពី Gavi បានរិះគន់ Jules Kounde បន្ទាប់ពីពួកគេបានស្មើ 2-2 ជាមួយ Celta Vigo ។...
លោក Florentino Perez បានប្រកែកក្នុងអំឡុងពេលសុន្ទរកថារបស់គាត់នៅឯមហាសន្និបាតប្រចាំឆ្នាំរបស់ Real Madrid ថា Los Blancos មានសាលាបាល់ទាត់ល្អបំផុតនៅក្នុងបាល់ទាត់ពិភពលោក។...