|
|
តោខៀវ Chelsea ខាំមាន់ខ្នាយមាស Tottenham ងាប់ ៣ដងត្រឹមពេល៣សប្តាហ៏ ។ Chelsea បានស៊ុតបញ្ចូលទី ២គ្រាប់នៅតង់ទី ២យកឈ្នះ Spurs ២-០ កាលពីយប់មិញក្នុងក្របខណ្ឌ Premier League។
ខ្សែបម្រើប្រយុទ្ធសញ្ជាតិម៉ារ៉ុក Hakim Ziyech បានទាត់បញ្ចូលទីយ៉ាងស្អាតពីលើប្រអប់គ្រោះថ្នាក់ ជួយអោយតោខៀវ នាំមុខ ១-០។ ហើយគ្រាប់ទី២ រកបានដោយខ្សែការពារចាស់វស្សារ Thiago Silva បញ្ជូនដោយបាល់ Free-Kick របស់ Mason Mount។
ជ័យជំនះកាលពីយប់មិញ គឺការឈ្នះលើកទី៣សម្រាប់ Chelsea លើក្រុម Tottenham ក្នុងរយៈពេល៣សប្ដាហ៍ចុងក្រោយ។
២លើកមុន Chelsea បានឈ្នះក្នុងពានរង្វាន់ League ទាំងពីរជើងដោយលទ្ធផល ២-០ និង ១-០។ ពេលនេះតោខៀវបន្តឈរលេខ៣ក្នុងតារាងពិន្ទុលីគមាន៤៧ពិន្ទុ គម្លាតពីក្រុមកំពូលតារាង Man City ១០ពិន្ទុ៕
ប្រភព: Sky Sports
🔥ការប្រកួត LIGUE 1 🔥 PSG VS TOULOUSE ...
🔥ការប្រកួត LIGUE 1 🔥 AS MONACO VS BREST ...
លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ Fenerbahce បានទាក់ទងទៅកាន់ Cristiano Ronaldo អំពីការផ្ទេរដ៏មានសក្តានុពលមួយក្នុងខែមករា នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Fotomac របស់ប្រទេសទួរគី។...
Real Madrid ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍លើ Aaron Martin ដែលជាខ្សែបម្រើវ័យ 17 ឆ្នាំមកពីក្រុម U19 របស់ Tenerife ។ កីឡាករវ័យក្មេងបានចាប់អារម្មណ៍នឹងការកើនឡើងយ៉ាងឆាប់រហ័ស និងសក្តានុពលរបស់គាត់។...