|
|
ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ត្រូវបានគេរាយការណ៍ថា គ្រោងនឹងបន្តកុងត្រាថ្មីបន្ថែមទៀតជាមួយក្លិប Al-Nassr ខណ:កីឡាករសញ្ជាតិព័រទុយហ្គាល់ ត្រូវបានគេរំពឹងទុកថាចង់បញ្ចប់អាជីពជាមួយក្រុមអារ៉ាប៊ីសាអូឌីតតែម្តង ។
គួរបញ្ជាក់ថា Ronaldo បានសម្រេចចិត្តចាកចេញពី Manchester United នៅចុងឆ្នាំ ២០២២ ក្រោយពីមានបទសម្ភាសដ៏ចម្រូងចម្រាស់មួយ ជាមួយលោក Piers Morgan ដែលខ្សែប្រយុទ្ធរូបនេះបាននិយាយរិះគន់យ៉ាងខ្លាំងចំពោះក្រុមម្ចាស់ជើងឯកអង់គ្លេស ២០ សម័យកាល។
Ronaldo អាចបន្តកិច្ចសន្យារបស់ខ្លួនរហូតដល់ខែមិថុនា ឆ្នាំ ២០២៧ ខណ:បច្ចុប្បន្នរូបគេ កំពុងបង្ហាញគុណផលលេងដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ Al-Nassr ក្នុងរដូវកាលបច្ចុប្បន្ន ដោយរកបាន ១១គ្រាប់និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៦ លើកក្នុងការបង្ហាញខ្លួនសរុប ១១ ប្រកួត ៕
ការប្រកួត SERIE A JUVENTUS VS INTER MILAN ...
ការប្រកួត PREMIER LEAGUE TOTTENHAM VS MANCHESTER UNITED ...
ការប្រកួត PREMIER LEAGUE LIVERPOOL VS WOLVES ...
Jules Kounde ទំនងជានឹងបន្តកុងត្រារបស់គាត់ជាមួយ Barcelona ដោយក្លឹបនឹងផ្តល់ជូនគាត់រហូតដល់ឆ្នាំ 2030។ Barcelona ពេញចិត្តនឹងការលេងរបស់គាត់ ហើយ Kounde សប្បាយចិត្តនៅក្លឹប ដោយសុខចិត្តចរចារលើកិច្ចព្រមព្រៀង។...