|
|
|
Dani Alves ខ្សែការពារចាស់វស្សារសញ្ជាតិប្រេស៊ីលរបស់ក្លឹប Barcelona មិនមានឈ្មោះក្នុងបញ្ជីក្រុមដើម្បីត្រៀមប្រកួត ក្នុងក្របខ័ណ្ឌ Europa League នៅពេលដ៏ខ្លីខាងមុខនេះទេ ។

យោងតាមច្បាប់របស់ UEFA អនុញ្ញាតអោយតែកីឡាករថ្មី ៣ នាក់ប៉ុណ្ណោះ ដែលមានសិទ្ធចុះឈ្មោះក្នុងបញ្ជីកីឡាករក្រុមសម្រាប់ការប្រកួត Europa League នៅពាក់កណ្តាលរដូវកាល ។

ស្របពេល Barcelona បានចុះហត្ថលេខារហូតដល់ទៅ ៤ រូប ដែលក្នុងនោះមាន Ferran Torres, Alves , Pierre-Emerick Aubameyang និង Adama Traore កាលពីខែមករាកន្លងទៅ។ Alves បានលើកឡើងថា ៖ “យើងជាកីឡា ដូច្នេះក្លឹបជាអ្នកសម្រេចចិត្ត។ ប្រសិនបើអាចជួយក្លឹប ដោយការចាកចេញពីបញ្ជីឈ្មោះ UEL នោះខ្ញុំនឹងធ្វើវា ៕
ប្រភព : Marca
Serie A Napoli VS Inter Milan Match ...
Lionel Messi បានចុះកិច្ចសន្យាបន្តកុងត្រាដ៏យូរអង្វែងជាមួយក្លឹប Inter Miami CF ដោយប្តេជ្ញាចិត្តនៅក្លឹបរហូតដល់រដូវកាល Major League Soccer ឆ្នាំ 2028 នេះបើយោងតាមការប្រកាសរបស់ក្រុមកាលពីថ្ងៃព្រហស្បតិ៍។...
ខ្សែការពារ Jules Kounde របស់ក្រុម Barcelona បានខកខានការហ្វឹកហាត់ជាក្រុមកាលពីថ្ងៃព្រហស្បតិ៍ ដោយសារតែមានរបួសតិចតួច ហើយបានស្នាក់នៅក្នុងកន្លែងហាត់ប្រាណជាការប្រុងប្រយ័ត្ន នេះបើយោងតាម Sport។...
Federico Chiesa ត្រូវបានបោះឆ្នោតជ្រើសរើសជាកីឡាករឆ្នើមប្រចាំខែរបស់ក្លឹប Liverpool Standard Chartered សម្រាប់ខែកញ្ញា បន្ទាប់ពីការលេងដ៏គួរឱ្យចាប់អារម្មណ៍ជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់ Arne Slot។...
យោងតាមគេហទំព័រ fussballtransfers.com ក្លឹប VfB Stuttgart បានព្យាយាមចុះហត្ថលេខាជាមួយ Roony Bardghji ពីក្លឹប FC Copenhagen ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ។ ទោះជាយ៉ាងណាក៏ដោយ ខ្សែបម្រើស្លាបវ័យ 19 ឆ្នាំរូបនេះបានជ្រើសរើសផ្លាស់ទៅក្លឹប FC Barcelona វិញ។...