|
|
ខ្សែបម្រើ Bruno Fernandes បានផ្លាស់ប្ដូរលេខអាវរបស់ខ្លួនដើម្បីត្រៀមរដូវកាលថ្មីជាមួយ Manchester United។ ខ្សែបម្រើប្រយុទ្ធវ័យ២៧ឆ្នាំសញ្ជាតិព័រទុយហ្គាល់បានពាក់អាវលេខ១៨ ចាប់តាំងពីមកដល់កីឡដ្ឋាន Old Trafford កាលពីខែ មករា ឆ្នាំ ២០២០។ ប៉ុន្តែពេលនេះគេបានប្ដូរមកពាក់លេខ៨វិញហើយ បន្ទាប់ពីខ្សែបម្រើប្រយុទ្ធ Juan Mata ចាកចេញពីក្លឹបកាលពីបញ្ចប់រដូវកាល។
គួរបញ្ជាក់ថាវាគឺជាលេខពិសេសក្នុងចិត្តរបស់ Bruno ដោយសារតែគេកើតនៅថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ១៩៩៤។ គេធ្លាប់ពាក់លេខ៨តាំងតែនៅលេងជាមួយក្លឹបមុនៗដូចជា Udinese, Sporting Lisbon ហើយក្នុងជម្រើសជាតិព័រទុយហ្គាល់ក៏ប្រើប្រាស់លេខនេះដូចគ្នា៕
ប្រភព ៖ Sky Sport
Declan Rice បានសាទរ Bukayo Saka បន្ទាប់ពីតារា Arsenal រូបនេះបានបង្កើតប្រវត្តិសាស្ត្រក្នុងការប្រកួតមិត្តភាពរបស់ England ឈ្នះ 3-0 លើក្រុម Wales នៅ Wembley ។...
Juventus បានកំណត់ពេលពិភាក្សាលើការបន្តកិច្ចសន្យាសម្រាប់ Kenan Yildiz ។ ម្ចាស់អាវលេខ 10 របស់ Bianconeri ទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបនានានៅទូទាំងទ្វីបអឺរ៉ុប ដែលជំរុញឱ្យ Old Lady ស្វែងរកកិច្ចព្រមព្រៀងយ៉ាងឆាប់រហ័សជាមួយទេពកោសល្យទួរគី។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមនៅតែមាន ដូចដែលបានបញ្ជាក់ដោយអ្នកកាសែត Matteo Moretto និង Fabrizio Romano ។ មជ្ឈមណ្ឌលចរចាលើប្រាក់ឈ្នួល ដោយស្ថានភាពបច្ចុប្បន្នបានគូសបញ្ជាក់ដូចខាងក្រោម។...
Alexander Isak បាននិយាយជាសាធារណៈអំពីការផ្លាស់ទៅ Liverpool ដោយផ្តល់នូវទស្សនៈវិជ្ជមានចំពោះក្លឹបថ្មីរបស់គាត់ និងទីក្រុង។...
ខ្សែការពារ Tyrell Malacia របស់ Manchester United មើលទៅប្រាកដណាស់ថានឹងចាកចេញពីក្លឹបនៅរដូវក្តៅក្រោយ ដោយ Fabrizio Romano បានបញ្ជាក់ថាគ្មានការចរចាកុងត្រាថ្មីនឹងកើតឡើងទេ។...
ថ្លែងទៅកាន់ប៉ុស្តិ៍ទូរទស្សន៍ក្លឹបនៅ Marseille លោក Mason Greenwood ត្រូវបានគេសួរឱ្យដាក់ឈ្មោះអ្នកណាដែលគាត់គិតថាជាកីឡាករល្អបំផុតនៅក្នុងពិភពលោកនាពេលនេះ។...