|
|
លោក Jamie Carragher បានផ្ដល់យោបល់ផ្ដាំទៅឱ្យខ្សែប្រយុទ្ធ Kylian Mbappe គួរតែចាកចេញពីក្លឹប PSG ទៅលេងនៅក្លឹប Real Madrid កាន់តែឆាប់កាន់តែល្អសម្រាប់រូបគេ ប្រសិនបើចង់ឈ្នះពានធំៗ។
ក្រុម PSG បានធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ទៀតទៅហើយ ក្រោយពីពួកគេបានបរាជ័យក្រោមថ្វីជើងក្រុម Bayern Munich ក្នុងលទ្ធផល ៣-០ បើគិតទាំងពីរជើងទៅ។ បរាជ័យនេះដែរ បានធ្វើឱ្យអ្នកវិភាគជាច្រើនមើលឃើញថា PSG ចាយលុយទិញកីឡាករល្អៗចូលក្រុមជាច្រើន ប៉ុន្តែពួកគេនៅតែមិនអាចសម្រេចក្ដីស្រមៃបានដដែល។ ក្នុងពាន UEFA Champions League ក្រុមមួយនេះ មិនអាចលេងបានល្អដូចអ្វីដែលអ្នកគាំទ្រចង់បាននោះទេ បើទោះជាមាន Messi និង Mbappe នៅតំបន់ប្រយុទ្ធក៏ដោយ។
លោក Jamie Carragher បានផ្ដល់យោបល់ផ្ដាំថា៖ “ខ្ញុំពិតជាមិនចូលចិត្តក្បួនលេងរបស់ PSG នោះទេ គ្រប់យ៉ាងតែម្ដង។ នេះមិនមែនជាក្រុមឡើយ វាពិតជារញ៉ែរញ៉ៃ។ ៥ឆ្នាំ ក្នុងចំណោម៧ឆ្នាំមកនេះ ពួកគេបានធ្លាក់ចេញនៅត្រឹម១៦ក្រុមចុងក្រោយ។ ពួកគេចាយលុយច្រើនជាងនរណាទាំងអស់ ពួកគេមានកីឡាករល្អបំផុតនៅលើលោកនេះទៀត។ ខ្ញុំបានប្រាប់ទៅ Mbappe តាំងពីមុនមកថាគេគួរតែចេញពី PSG បើចង់ឈ្នះពាននេះ ទៅ Real Madrid កាន់តែឆាប់កាន់តែល្អ។ ពួកគេមិនមានសមត្ថភាព អាចទៅក្បែរក្នុងការឈ្នះ Champions League បានឡើយ”៕
Sponsored by ៖ #AA2888 #SUN2888 #APPLE65
Telegram ៖ https://telegram.aa2888.vip
Register VIP Account ៖ https://bit.ly/3hsfaQe
AA2888 the best entertainment website with highly confidential, privacy and safety.
Contact Customer Service for 24h/7
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
Juventus ត្រូវបានគេរាយការណ៍ថាកំពុងស្វែងរកការផ្លាស់ប្តូរមួយដើម្បីចុះហត្ថលេខាលើខ្សែការពារឆ្វេង Raphael Guerreiro របស់ Bayern Munich នៅក្នុងទីផ្សារខែមករា ខណៈដែល Igor Tudor ស្វែងរកការពង្រឹងក្រុមដើម្បីប្រកួតប្រជែងដណ្តើមពានរង្វាន់ធំៗ។...
ក្នុងអំឡុងពេលរបស់គាត់នៅ Paris Saint-Germain កីឡាករ Julian Draxler បានចែករំលែកនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ជាមួយ Neymar Jr អស់រយៈពេលជាច្រើនឆ្នាំ។...
Real Madrid ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំផ្តល់រង្វាន់ដល់ Como បន្ទាប់ពីក្លឹប Serie A បានច្រានចោលសំណើ 70 លានដុល្លារពី Tottenham Hotspur សម្រាប់ Nico Paz ។...
ទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់ Jack Grealish នៅ Everton បានជំរុញឱ្យមានការពិភាក្សាយ៉ាងធ្ងន់ធ្ងរអំពីការផ្ទេរជាអចិន្ត្រៃយ៍ ដោយលោក David Ornstein ឥឡូវនេះបានលើកឡើងថា ការផ្លាស់ប្តូរតម្លៃ 50 លានដុល្លារមិនមែនជារឿងមិនប្រាកដប្រជាទៀតទេ។...