|
|
|
សហព័ន្ធបាល់ទាត់ FIFA កំពុងរៀបចំបើកការស៊ើបអង្កេតពាក់ព័ន្ធនិងការបាញ់ Laser លើកីឡាករអេហ្ស៊ីបក្នុងជំនួបរវាងអេហ្ស៊ីប និងសេណេហ្កាល់ក្នុងវគ្គជម្រុះ World Cup កាលពីពេលថ្មីៗនេះ ។

គួរបញ្ជាក់ថាក្នុងការប្រកួតនោះសេណេហ្គាល់បានឈ្នះបាល់ប៉េណាល់ទីកាត់សេចក្ដីដោយលទ្ធផល ៣-១ និងបានកក់កៅអីទៅកាន់
World Cup 2022 នៅប្រទេសកាតា ។ ក្នុងកំឡុងការប្រកួតនោះអ្នកគាំទ្រសេណេហ្កាល់បានបាញ់ Laser ដាក់កីឡាករអេហ្ស៊ីបពេលដែលពួកគេកំពុងទាត់បាល់ពិន័យ ១១ម៉ែត្រ ដើម្បីរំខាន ។

ខាងអេហ្ស៊ីបបានដាក់ពាក្យតវ៉ាទៅកាន់ FIFA ដោយចោទប្រកាន់ថា កីឡាកររបស់ខ្លួនជាពិសេស Salah ត្រូវបានរើសអើងពូជសាសន៍
មានការគប់របស់របរអំឡុងពេលកម្ដៅសាច់ដុំ និងការវាយប្រហារលើឡានក្រុងរបស់ពួកគេ ៕
ប្រភព ៖ Sky Sports
ម្សិលមិញនេះគេគឺជាកីឡាករល្អប្រចាំការប្រកួត ចប់ការប្រកួតគេនិយាយថា...
ការវិលត្រឡប់របស់ Liam Delap ពីការសម្រាកពីរខែបានបញ្ចប់យ៉ាងអស្ចារ្យនៅនាទីទី 20។...
យោងតាមលោក Carlos Monfort មកពី Sport កីឡាករ Frenkie De Jong មិនបានចូលរួមក្នុងការហ្វឹកហាត់នៅថ្ងៃនេះទេ។...
ក្រុមកាំភ្លើងធំ Arsenal បានធានាកៅអីរបស់ពួកគេនៅក្នុងវគ្គ 8 ក្រុមចុងក្រោយនៃពានរង្វាន់ Carabao Cup ជាមួយនឹងជ័យជម្នះ 2-0 លើក្រុម Brighton នៅឯកីឡដ្ឋាន Emirates។...
Liam Delap បានវិលត្រឡប់មកវិញដែលរង់ចាំជាយូរមកហើយនៅលើទីលានបន្ទាប់ពីរងរបួសសរសៃពួរកាលពីពីរខែមុន។...