|
|
ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំងកំពុងឡើងជើងខ្លាំង Kylian Mbappe បានបង្ហោះនៅក្នុងបណ្ដាញសង្គម Twiiter របស់ខ្លួននៅក្នុងថ្ងៃនេះថា ខ្សែការពារ Achraf Hakimi ជាខ្សែការពារស្ដាំឆ្នើមជាងគេពេលបច្ចុប្បន្ន។
ការលើកឡើងបែបនេះ ក្រោយខ្សែការពារខាងលើនេះបានជួយក្រុមជម្រើសជាតិម៉ារ៉ុករបស់ខ្លួនឲ្យឈ្នះនឹងក្រុមជម្រើសម៉ាឡាវី ក្នុងប្រកួត AFCON នូវលទ្ធផល ២-១។ Hakimi ជាអ្នកស៊ុតបញ្ចូលមួយបន្ថែមនៅនាទីទី៧០ ដែលធ្វើឲ្យម៉ារ៉ុកឈ្នះប្រកួតនេះ នៅខណៈដែរពេលក្រុមជម្រើសជាតិម៉ារ៉ុក និងក្រុមជម្រើសជាតិម៉ាឡាវីកំពុងប្រទាញប្រទង់គ្នានូវលទ្ធផល ១-១ ។
គួរបញ្ជាក់ថា Hakimi ជាមិត្តរួមក្រុមរបស់ Mbappe នៅ PSG ដែលទើបនឹងមកចូលរួមនៅរដូវកាលឆ្នាំ២០២១/២២នេះ
ដោយបានចូលលេងឲ្យក្លឹបនេះបាន ២៥ប្រកួត និងស៊ុតបញ្ចូលទីបាន ៣គ្រាប់៕
ប្រភព : Dailymail
Champions League Benfica VS Fenerbahce Match ...
Barcelona កំពុងរៀបចំសម្រាប់ការចាកចេញរបស់ខ្សែបម្រើកណ្តាលវ័យ 22 ឆ្នាំ Fermin Lopez ដោយ Chelsea បង្កើនការចង់បានគេ នេះបើយោងតាម David Ornstein របស់ The Athletic ។...
Andre Onana ត្រូវបានគេរាយការណ៍ថាបានទាក់ទាញចំណាប់អារម្មណ៍ពី West Ham ដែលកំពុងពិចារណាលើការផ្លាស់ប្តូរខ្ចីជើងសម្រាប់កីឡាករអន្តរជាតិកាមេរូន នេះបើយោងតាម United In Focus ។...