|
|
|
Bukayo Saka អាចមានឈ្មោះនៅលើតារាងកីឡាករដែរមានគ្រាប់បាល់ច្រើន ។ សម្រាប់ Arsenal ក្នុងការបំបាក់ RC Lens 6-0 របស់ពួកគេក្នុងការប្រកួត Champions League ។
កីឡាករវ័យ 22 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីគ្រាប់ទី 3 របស់ក្រុមកាំភ្លើងធំ ហើយថែមទាំងបានបញ្ជូនបាល់ assist ដើម្បីរួមចំណែកដល់ការឈ្នះដ៏ធំ។
ក្នុងការធ្វើដូចច្នេះ Saka ក៏បានបង្កើតកំណត់ត្រាដ៏អស្ចារ្យក្នុងក្របខ័ណ្ឌ Champions League ដោយសារទម្រង់លេងដ៏អស្ចារ្យរបស់គេក្នុងការប្រកួតនៅតំបន់អឺរ៉ុប។
កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានក្លាយជាកីឡាករដំបូងគេដែលមិនធ្លាប់មានទាំងស៊ុតបញ្ចូលទី និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមក្នុងការប្រកួត Champions League បីលើកដំបូងនៃអាជីពរបស់គាត់។
ជាការពិតណាស់ សូម្បីតែ Lionel Messi Cristiano Ronaldo ឬ Thierry Henry ក៏មិនអាចធ្វើបែបនេះបានដែរ នៅពេលចាប់ផ្តើមដំណើរការលេងនៅអឺរ៉ុបរបស់ពួកគេ។
Saka កំពុងតែធ្វើព្យុះភ្លៀងក្នុងក្របខ័ណ្ឌ Champions League ដោយស៊ុតបញ្ចូលទីបាន៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន៤លើកក្នុងការប្រកួតតែ៥លើកសម្រាប់ Arsenal ។
Facebook Page Aa2888
យោងតាម ESPN ក្លឹប Barcelona កំពុងតាមដានស្ថានភាពរបស់ Scott McTominay យ៉ាងដិតដល់។...
Desire Doue បានរងរបួសសរសៃពួរធ្ងន់ធ្ងរក្នុងការប្រកួតរបស់ PSG ទល់នឹង Lorient នៅក្រៅដី។...
ម្សិលមិញនេះគេគឺជាកីឡាករល្អប្រចាំការប្រកួត ចប់ការប្រកួតគេនិយាយថា...
ការវិលត្រឡប់របស់ Liam Delap ពីការសម្រាកពីរខែបានបញ្ចប់យ៉ាងអស្ចារ្យនៅនាទីទី 20។...
យោងតាមលោក Carlos Monfort មកពី Sport កីឡាករ Frenkie De Jong មិនបានចូលរួមក្នុងការហ្វឹកហាត់នៅថ្ងៃនេះទេ។...