|
|
លោក Andre Villas-Boas ជឿ ជាក់ ថា មិន យូរ មិន ឆាប់ នោះ ទេ ខ្សែ ប្រយុទ្ធ Kylian Mbappe នឹង ផ្លាស់ ទៅ លេង ឱ្យ ក្រុម Real Madrid ជាក់ ជា មិន ខាន
Mbappe នៅ សល់ កុងត្រា ជាមួយ ក្រុម PSG ត្រឹម ឆ្នាំ ២០២២ ហើយ ការ បន្ដ កុងត្រា ថ្មី ក៏ មិន អាច កើត មាន ឡើង បាន ទៀត នៅ ពេល នេះ។ ខ្សែ ប្រយុទ្ធ ឆ្នើម ខាង លើ ត្រូវ បាន គេ ដឹង ទៀត ថា កំពុង ចង់ ចាកចេញ ទៅ ចូល រួម ជាមួយ ក្រុម Real Madrid ហើយ ក្រោយ ពី ក្លឹប យក្ស អេស្ប៉ាញ ព្យាយាម ទាក់ទង ទិញ រូបគេ ជា ច្រើន លើក មក ហើយ។
មើល ឃើញ ស្ថានភាព បែប នេះ ហើយ ទើប បាន ជា អតីត អ្នក ចាត់ការ ក្រុម Marseille បាន និយាយ ថា ៖ “ខ្ញុំ គិត ថា Mbappe នឹង ទៅ លេង នៅ Real Madrid ជា រឿង មុន និង ក្រោយ ប៉ុណ្ណោះ។ Cristiano Ronaldo ចុះ កុងត្រា នៅ Real Madrid អំឡុង គេ ជា តារា ឆ្នើម ហើយ បន្ទាប់ មក ក៏ កាន់ តែ លេង ល្អ ថែម ទៀត ហើយ ខ្ញុំ គិត ថា Mbappe ក៏ នឹង ធ្វើ បែប នោះ ដូច គ្នា ”៕
Bundesliga Bayern Munich VS Dortmund ...
គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta បានចេញការព្រមានដល់ខ្សែប្រយុទ្ធ Viktor Gyökeres ដោយសង្កត់ធ្ងន់លើកីឡាករដែលមានសម្ពាធយ៉ាងខ្លាំងនៅ Emirates ។...
អ្នកយកព័ត៌មានរបស់ Newcastle United លោក Craig Hope បានបញ្ជាក់ថា Yoane Wissa កាន់តែខិតទៅជិតការវិលត្រលប់ពីរបួស ហើយអាចរាប់ម្តងទៀតក្នុងរយៈពេលពីរសប្តាហ៍បន្ទាប់។ ខ្សែប្រយុទ្ធរូបនេះបានអវត្តមានតាំងពីខែកញ្ញា ប៉ុន្តែបានត្រលប់មកហ្វឹកហាត់វិញនៅមុនការប្រកួត Premier League ដ៏សំខាន់នៅដើមខែវិច្ឆិកាទល់នឹង West Ham និង Brentford។...
Manchester United បានកំណត់តម្លៃ 40 លានដុល្លារសម្រាប់ប្រធានក្រុម Bruno Fernandes ចំពេលមានការចាប់អារម្មណ៍យ៉ាងខ្លាំងពី Bayern Munich នៅរដូវស្លឹកឈើជ្រុះនេះ។ កីឡាករអន្តរជាតិព័រទុយហ្គាល់វ័យ 31 ឆ្នាំដែលជាខ្សែបម្រើកណ្តាលរបស់ United ចាប់តាំងពីឆ្នាំ 2020 ត្រូវបានរាយការណ៍ដោយ Bayern ថាជាគោលដៅមួយក្នុងចំណោមគោលដៅ។...