|
|
លោក Zinedine Zidane អតីតអ្នកចាត់ការទូទៅក្រុមសេ្តចស Real Madrid ជាបេក្ខភាពដែលអាចនឹងមកដឹកនាំនៅ Paris Saint-Germain ក្រោយក្លឹបបានយល់ព្រមចែកផ្លូវគ្នាជាមួយលោក Mauricio Pochettino ។
លោក Pochettino អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនបានដឹកនាំ PSG រយៈពេល១៨ខែ និងបានជួយក្លឹបឈ្នះពាន Ligue 1 សម្រាប់ការដឹកនាំពេញមួយរដូវកាលដំបូងរបស់លោក។ ប៉ុន្តែ PSG បានបរាជ័យក្នុងក្របខ័ណ្ឌ Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ដោយសារថ្វីជើងរបស់ Real Madrid ដែលចោទជាបញ្ហាអនាគតរបស់ Pochettino ជាមួយក្លឹប។
អតីតអ្នកចាត់ការរបស់ Spurs និងប្រធានក្លឹបរបស់ PSG បានជួបគ្នាកាលពីសប្ដាហ៍មុន និងបានយល់ព្រមចែកផ្លូវគ្នាដើរហើយ។ Zidane គឺជម្រើសទីមួយរបស់ PSG ក្នុងការជំនួសកន្លែងរបស់លោក Pochettino ដែលជាអ្នកចាត់ការជោគជ័យបំផុតមួយក្នុងពានរង្វាន់ UCL ៕
ប្រភព ៖ BBC Sport
Vitinha បន្តធ្វើឱ្យមានការរីកចម្រើនជាមួយ Paris Saint-Germain ។ ខ្សែបម្រើអន្តរជាតិព័រទុយហ្គាល់បានលេងការប្រកួតលីគទី 100 របស់គាត់សម្រាប់ក្លឹប Ligue 1 កាលពីថ្ងៃអាទិត្យនេះ។...
Leonardo Spinazzola ត្រូវបានកោះហៅឲ្យចូលរួម Italian national team សម្រាប់ការប្រកួតនៅខែតុលា។...
Quentin Ndjantou ហាក់ដូចជាកំពុងរីកចម្រើនជាមួយក្រុមដំបូងរបស់ Paris Saint-Germain ។...
ទោះបីជា Nuno Mendes ស៊ុតបាល់បញ្ចូលទីពីការទាត់បាល់ហ្វ្រីឃីកក្នុងតង់ទីពីរក៏ដោយ ក៏ Paris Saint-Germain បានស្មើ 1-1 ជាមួយ Lille ក្នុងការប្រកួតជុំទី 7 នេះ។...
ការទទួលជ័យជម្នះ 4-1 របស់ Sevilla លើក្រុម Barcelona កាលពីថ្ងៃអាទិត្យ បានឃើញអតីតខ្សែបម្រើស្លាបរបស់ Blaugrana Alexis Sánchez បើកការស៊ុតបញ្ចូលទីដោយបាល់ប៉េណាល់ទី ហើយកីឡាករសញ្ជាតិឈីលីរូបនេះបានពន្យល់ពីមូលហេតុដែលគាត់អបអរ បើទោះបីជាគាត់ធ្លាប់បាននិយាយថាគាត់នឹងមិនធ្វើក៏ដោយ។...