|
|
ក្លឹបប្រដាល់លោកគ្រូកម្លាំងបាយ ពេជ្រ សុផាន់ កាន់តែល្បី និងមានកេរ្តិ៍ឈ្មោះខ្លាំងទៅៗពិសេសការចេញប្រកួតមួយ2ឈុតនេះមាន ពេជ្រ ប៊ុនសិទ្ធ ប៉ះ បឺត សង្ឃឹម ពេជ្រ សម្បត្តិ ប៉ះ រិន ដេវីត មានការជជែក និងទស្សន៍ទាយមិនដាច់សោះលើបណ្ដាញសង្គមហ្វេសបុក។
ដូចទៅនិងអ្នកតាមដានប្រដាល់គុនខ្មែរបានឃើញហើយលើបណ្ដាញសង្គមហ្វេសបុកមានការផុលផុសជាខ្លាំងមិនដាច់សោះប៉ុន្មានថ្ងៃមកនេះពិសេសការជជែកវែកញែកអំពីសិស្សគុនរបស់ក្លឹបប្រដាល់ពេជ្រសុផាន់គុនខ្មែរក្នុងជំនួបរវាង ពេជ្រ ប៊ុនសិទ្ធ ប៉ះ បឺត សង្ឃឹម និង ពេជ្រ សម្បត្តិ ប៉ះ រិន ដេវីត ជាដើម។ ក្នុងនោះមានអេដមីនប្រដាល់នៅកម្ពុជាជាច្រើនបានធ្វើបទសម្ភាសដល់គ្រូៗប្រដាល់ល្បីឈ្មោះដូចជា លោក អេ ភូថង ឡោ សំណាង ភុំ សាយ និងកីឡាករជាច្រើនទៀតលើកឡើងពីសមត្ថភាពគូដែលត្រូវប្រកួតនេះ និងទស្សន៍ទាយលទ្ធផលមុនជាហូរហែ។
ការចេញប្រកួត2ឈុតនេះរបស់លោក ពេជ្រ សុផាន់ គឺពិតជាធ្វើឲ្យកក្រើកវិស័យប្រដាល់គុនខ្មែរមែន មិនថានរណានោះទេឲ្យតែជាអ្នកតាមដានប្រដាល់មិនអាចរំលង ឬមិនជជែករវាងជំនួបជើងខ្លាំងប្រចាំស្រុកខ្មែរនេះនោះឡើយ។
តាមរយៈការលើកមកជជែកវែកញែកទាំងនេះសបញ្ជាក់ថាក្លឹបប្រដាល់ពេជ្រសុផាន់គុនខ្មែរគឺរឹតតែធំល្បីឈ្មោះខ្លាំងក្នុងវិស័យប្រដាល់នេះអាចនិយាយបានថាជាក្លឹបជួរមុខបណ្ដុះបានធនធានខ្លាំងៗក្នុងចំណោមក្លឹបធំៗនៅស្រុកខ្មែរដូចជា ក្លឹបលោក អេ ភូថង សមាគមប្រដាល់កងយោធពលខេមរភូមិន្ទ ក្លឹបការពារជាតិ ក្លឹបឆត្រយោង និងបណ្ដាក្លឹបមួយចំនួនទៀត។
បញ្ជាក់ដែរថា ក្លឹបប្រដាល់ពេជ្រសុផាន់គុនខ្មែរគឺបង្កើតឡើង និងបង្ហាត់ដោយលោក ពេជ្រ សុផាន់ ផ្ទាល់។ ក្លឹបនេះបណ្ដុះធនធានកំពុងល្បីឈ្មោះជាច្រើនដូចជា ពេជ្រ សម្បត្តិ ពេជ្រ ប៊ុនសិទ្ធ ពេជ្រ សង្ហឹៈ ពេជ្រ សុឃីម ពេជ្រ អាទិទេព និងកីឡាករក្មេងៗជាច្រើនទៀត។ មិនត្រឹមតែបណ្ដុះធនធានកីឡាករនោះទេក្លឹបពេជ្រសុផាន់គុនខ្មែរក៏មានរៀបចំជាការប្រកួតថ្នាលផងដែរ។
Champions League Bayern Munich VS Chelsea Match ...
Kylian Mbappé រកបាន 50 គ្រាប់សម្រាប់ Real Madrid បន្ទាប់ពីស៊ុតបានពីរគ្រាប់ក្នុងការប្រកួត Champions League ជាមួយ Marseille ។...
យើងកំពុងតែមានការចាប់ផ្តើមដ៏អស្ចារ្យសម្រាប់រដូវកាលនេះ ព្រោះយើងតែងតែគ្រប់គ្រងការប្រកួតនាពេលកន្លងមក។ នេះគឺជាការចាប់ផ្តើម យើងនៅមានពេលវេលាវែងឆ្ងាយបន្ថែមទៀត។...
Xabi Alonsoបានចែករំលែកការអាប់ដេតរបួសដ៏សំខាន់លើរបួសរបស់ Trent Alexander-Arnold ដោយកាត់បន្ថយការភ័យខ្លាចអំពីភាពធ្ងន់ធ្ងរ។...
យោងតាមអ្នកកាសែត Ferran Martinez បានឱ្យដឹងថា Barcelona នឹងគ្មាន Lamine Yamal សម្រាប់ការប្រកួត Champions League របស់ពួកគេជាមួយនឹងក្រុម Newcastle ។...