|
|
លោក Lopetegui អ្នកចាត់ការទូទៅក្រុម Sevilla បានបង្ហើបប្រាប់ថា Anthony Martial និងត្រឡប់ទៅទឹកដីអង់គ្លេសវិញនារដូវក្តៅខាងមុខ ។ Lopetegui និយាយថា ៖ " យើងមិនទាន់អាចនិយាយពីអនាគតរបស់ Martial បានឡើយវាដូចជាឆាប់ពេក ។ ប៉ុន្តែខ្ញុំជឿថាគេនិងត្រឡប់ទៅកាន់ក្រុមចាស់គេវិញ (Manchester United) ព្រោះ Sevilla ហាក់ដូចជាមិនមានបើកការពិភាក្សាក្នុងការបន្តកុងត្រាគេឡើយ "។
គួរបញ្ជាក់ថាខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានផ្ទេរមក Sevilla កាលពីដើមខែមករាកន្លងទៅក្នុងលក្ខខណ្ឌខ្ចីជើង តែទម្រង់លេងរបស់គេហាក់មិនមានភាពលេចធ្លោឡើយ ទើបធ្វើអោយ Sevilla មិនបន្តកុងត្រាថ្មីដល់គេ ៕
ប្រភព ៖ Fabrizio Romano
Champions League Benfica VS Fenerbahce Match ...
Barcelona កំពុងរៀបចំសម្រាប់ការចាកចេញរបស់ខ្សែបម្រើកណ្តាលវ័យ 22 ឆ្នាំ Fermin Lopez ដោយ Chelsea បង្កើនការចង់បានគេ នេះបើយោងតាម David Ornstein របស់ The Athletic ។...
Andre Onana ត្រូវបានគេរាយការណ៍ថាបានទាក់ទាញចំណាប់អារម្មណ៍ពី West Ham ដែលកំពុងពិចារណាលើការផ្លាស់ប្តូរខ្ចីជើងសម្រាប់កីឡាករអន្តរជាតិកាមេរូន នេះបើយោងតាម United In Focus ។...