|
|
តោខៀវ Chelsea ខាំមាន់ខ្នាយមាស Tottenham ងាប់ ៣ដងត្រឹមពេល៣សប្តាហ៏ ។ Chelsea បានស៊ុតបញ្ចូលទី ២គ្រាប់នៅតង់ទី ២យកឈ្នះ Spurs ២-០ កាលពីយប់មិញក្នុងក្របខណ្ឌ Premier League។
ខ្សែបម្រើប្រយុទ្ធសញ្ជាតិម៉ារ៉ុក Hakim Ziyech បានទាត់បញ្ចូលទីយ៉ាងស្អាតពីលើប្រអប់គ្រោះថ្នាក់ ជួយអោយតោខៀវ នាំមុខ ១-០។ ហើយគ្រាប់ទី២ រកបានដោយខ្សែការពារចាស់វស្សារ Thiago Silva បញ្ជូនដោយបាល់ Free-Kick របស់ Mason Mount។
ជ័យជំនះកាលពីយប់មិញ គឺការឈ្នះលើកទី៣សម្រាប់ Chelsea លើក្រុម Tottenham ក្នុងរយៈពេល៣សប្ដាហ៍ចុងក្រោយ។
២លើកមុន Chelsea បានឈ្នះក្នុងពានរង្វាន់ League ទាំងពីរជើងដោយលទ្ធផល ២-០ និង ១-០។ ពេលនេះតោខៀវបន្តឈរលេខ៣ក្នុងតារាងពិន្ទុលីគមាន៤៧ពិន្ទុ គម្លាតពីក្រុមកំពូលតារាង Man City ១០ពិន្ទុ៕
ប្រភព: Sky Sports
EFL Cup Wolves VS West Ham Result ...
Premier League Newcastle VS Liverpool Match ...
ខ្សែការពារ Kim Min-jae របស់ Bayern Munich នឹងបន្តនៅជាមួយក្រុម នេះបើយោងតាម Kicker ។ កីឡាករវ័យ 28 ឆ្នាំត្រូវបានគេចាត់ទុកថាជាបេក្ខភាពសម្រាប់ការផ្ទេរក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែព័ត៌មាននេះនឹងផ្តល់នូវភាពប្រាកដប្រជាមួយដល់ផែនការការពាររបស់ Bayern សម្រាប់រដូវកាលខាងមុខនេះ។...
យោងតាមប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ីសាអូឌីត Arriyadhiah Al Ittihad បានចាប់ផ្តើមធ្វើការលើកិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខាលើប្រធានក្រុម Manchester United កីឡាករ Bruno Fernandes ។...
ខ្សែប្រយុទ្ធ Gabriel Jesus របស់ក្លឹបកាំភ្លើងធំ Arsenal បានចែករំលែកវីដេអូដែលខ្លួនគាត់ត្រលប់មកហ្វឹកហាត់វិញ ដែលជាជំហានដ៏សំខាន់មួយក្នុងការជាសះស្បើយពីរបួសរយៈពេលវែង។...