|
|
ទីបំផុត!!! ខ្សែបម្រើប្រយុទ្ធ Eden Hazard បានជួយសង្គ្រោះ Real Madrid នៅម៉ោងបន្ថែមឈ្នះលើ Elche បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយពាន Copa de Rey។
ការប្រកួតដ៏តានតឹងរវាង Real និង Elche បានបញ្ចប់៩០នាទីត្រឹមលទ្ធផល ០-០ ប៉ុណ្ណោះ។ ដូច្នេះការប្រកួតត្រូវលេងបន្ថែម១៥នាទីពីរដង។ ខ្សែការពារ Marceloa ទទួលបានកាតក្រហមត្រូវបណ្ដេញចេញពីទីលាននៅនាទី១០២ ធ្វើឲ្យ Madrid លេងមានគ្នាតែ១០នាក់ប៉ុណ្ណោះ។
មួយនាទីបន្ទាប់ Elche ធ្វើបានគ្រាប់នាំមុខទាត់បញ្ចូលទីដោយកីឡាករ Verdu។ យ៉ាណាមិញ នាទី១០៨ Isco ក៏បំប៉ោងសំណាងទីរកគ្រាប់បានស្មើវិញឲ្យ Madrid។ Hazard ដែលប្ដូរចូលក្នុងម៉ោងបន្ថែម រកបានគ្រាប់ទីពីរឲ្យ Real ហើយក៏ជាគ្រាប់ដំបូងរបស់គេក្នុងរដូវកាលនេះដែរគិតគ្រប់កម្មវិធី៕
ប្រភព: BBC Sport
ក្លឹប Manchester City បានកំណត់ពេលពិភាក្សាលើកិច្ចសន្យាថ្មីជាមួយ Phil Foden បន្ទាប់ពីបង្ហាញទម្រង់លេងដ៏គួរអោយចាប់អារម្មណ៍របស់ខ្សែបម្រើរូបនេះនៅដើមរដូវកាលនេះបើយោងតាម TBR Football ។...
ខ្សែការពារកណ្តាលរបស់ Arsenal កីឡាករ William Saliba បានយល់ព្រមលើកិច្ចសន្យាថ្មីរយៈពេល 5 ឆ្នាំជាមួយក្លឹប ដោយកីឡាករវ័យ 24 ឆ្នាំរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅប៉ុន្មានថ្ងៃខាងមុខនេះ នេះបើយោងតាមលោក David Ornstein ។...
បន្ទាប់ពីការឈ្នះរបស់ Barcelona ទល់នឹង Oviedo លោក Hansi Flick បានបញ្ជាក់ថា Raphinha ត្រូវបានប្តូរចេញដោយសារតែភាពមិនស្រួលសាច់ដុំ។...
Liverpool FC បានប្រកាសថា ខ្សែប្រយុទ្ធវ័យក្មេង Rio Ngumoha បានចុះហត្ថលេខាលើកិច្ចសន្យាអាជីពដំបូងរបស់គាត់ជាមួយក្លឹប ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងអាជីពដ៏ជោគជ័យរបស់គាត់។...
យោងតាមអ្នកជំនាញការផ្ទេរ Fabrizio Romano បានឱ្យដឹងថា Manchester City ជិតឈានដល់ការទទួលបានកិច្ចសន្យារយៈពេលវែងថ្មីសម្រាប់ខ្សែបម្រើស្លាបប្រេស៊ីល Savinho បន្ទាប់ពីការសម្រេចចិត្តរបស់ក្លឹបក្នុងការបដិសេធការដេញថ្លៃចំនួនពីរពី Tottenham Hotspur ក្នុងអំឡុងពេលរដូវក្តៅ។...