|
|
ក្លឹបបិសាចក្រហម Manchester United កាន់តែខិតជិតក្នុងការបន្តកុងត្រាថ្មីជាមួយតារាឆ្នើមសញ្ជាតិព័រទុយកាល់ Bruno Fernandes នារដូវក្តៅខាងមុខ ។ Manutd បានបើកការចចារជាមួយភ្នាក់ងារ Bruno តាំងពីសប្តាហ៍មុនមកម្ល៉េះទាក់ទងនិងការបន្តកុងត្រាថ្មី ។ ពេលនេះការចចារបានឈានដល់កិច្ចព្រមព្រៀងចុងក្រោយហើយរវាងភាគីទាំងសងខាង ។
គេរំពឹងថាកិច្ចចចារនិងសម្រេចនៅប៉ុន្មានសប្តាហ៏ខាងមុខ ស្របពេលដែល Bruno ក៏សប្បាយចិត្តនិងការស្នាក់នៅបន្តដែរ ។ គួរបញ្ជាក់ផងដែរថាថ្នាក់លើបិសាចក្រហម Manchester United ពេញចិត្តនិងសមត្ថភាពរបស់ខ្សែបម្រើរូបនេះ ហើយក៏ចង់អោយគេក្លាយជាកីឡាករឆ្នើមក្នុងក្រុមផងដែរ ៕
ប្រភព ៖ Fabrizio Romano
Premier League Newcastle VS Liverpool Match ...
ខ្សែការពារ Kim Min-jae របស់ Bayern Munich នឹងបន្តនៅជាមួយក្រុម នេះបើយោងតាម Kicker ។ កីឡាករវ័យ 28 ឆ្នាំត្រូវបានគេចាត់ទុកថាជាបេក្ខភាពសម្រាប់ការផ្ទេរក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែព័ត៌មាននេះនឹងផ្តល់នូវភាពប្រាកដប្រជាមួយដល់ផែនការការពាររបស់ Bayern សម្រាប់រដូវកាលខាងមុខនេះ។...
យោងតាមប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ីសាអូឌីត Arriyadhiah Al Ittihad បានចាប់ផ្តើមធ្វើការលើកិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខាលើប្រធានក្រុម Manchester United កីឡាករ Bruno Fernandes ។...
ខ្សែប្រយុទ្ធ Gabriel Jesus របស់ក្លឹបកាំភ្លើងធំ Arsenal បានចែករំលែកវីដេអូដែលខ្លួនគាត់ត្រលប់មកហ្វឹកហាត់វិញ ដែលជាជំហានដ៏សំខាន់មួយក្នុងការជាសះស្បើយពីរបួសរយៈពេលវែង។...
យោងតាមលោក Fabrizio Romano បានឱ្យដឹងថា ការដេញថ្លៃ 70 លានដុល្លាររបស់ Tottenham Hotspur សម្រាប់កីឡាករ Nico Paz ត្រូវបានច្រានចោល។ ខ្សែបម្រើសញ្ជាតិអាហ្សង់ទីនវ័យ 20 ឆ្នាំដែលបច្ចុប្បន្ននៅក្លឹប Como បានបង្ហាញពីបំណងរបស់គាត់ក្នុងការបន្តនៅជាមួយក្លឹបអ៊ីតាលីសម្រាប់រដូវកាលខាងមុខនេះ ដោយសម្លឹងមើលការវិលត្រឡប់ទៅកាន់ក្លឹប Real Madrid នាពេលអនាគត។...