|
|
ខ្សែការពារកណ្តាលសញ្ជាតិក្រូអាត Marcelo Brozović បានយល់ព្រមបន្តកុងត្រាថ្មីជាមួយ Inter Milan រហូតដល់រដូវក្តៅ ២០២៦ ។ គួរបញ្ជាក់ថាមានក្លឹបធំៗនៅអឺរ៉ុបជាច្រើនបានចាប់ទាក់ទងមកកាន់រូបគេជាច្រើនលើក ច្រើនសារប៉ុន្តែរូបគេហាក់បង្ហាញគោលជំហរយ៉ាងច្បាស់ថាគេចង់ស្នាក់នៅ Inter Milan បន្តទៀត ។ គេរំពឹងថាក្លឹបនិងចេញសេចក្តីប្រកាសជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ ៕
ប្រភព : Fabrizio Romano
RB Leipzig បានកំណត់ Harvey Elliott របស់ Liverpool ជាគោលដៅកំពូលរបស់ពួកគេដើម្បីជំនួសកន្លែង Xavi Simons ជាមួយនឹងការពិភាក្សាដំបូងអំពីលក្ខខណ្ឌផ្ទាល់ខ្លួនកំពុងដំណើរការហើយ នេះបើយោងតាម Fabrizio Romano ។...
លោក koji បាននិយាយថា ខ្ញុំដឹងថាគូប្រកួតក្នុងពូលខ្លាំង ប៉ុន្តែពួកយើងនឹងនៅតែព្យាយាមដើម្បីទទួលបាន 3 ពិន្ទុ។ ខ្ញុំបានកាន់កាប់ក្រុមកម្ពុជារយៈពេល 10ថ្ងៃហើយ។ នេះជាលើកទី1 ហើយដែលខ្ញុំបានធ្វើការជាមួយក្រុមនារី។...
ក្រុម Arsenal ប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងក្នុងការប្រជែងយក Rafael Leao ដោយ Tottenham ត្រូវបានគេរាយការណ៍ថាបានបន្ថែមការតាមយកតារា AC Milan នេះបើយោងតាមរបាយការណ៍ Give Me Sport ។...
Liverpool និង Al-Hilal កំពុងបញ្ចប់កិច្ចព្រមព្រៀងមួយដែលនឹងឃើញ Darwin Nunez ចូលរួមជាមួយក្លឹបអារ៉ាប៊ីសាអូឌីតក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ 46 លានដុល្លារនឹងបូកកម្មវិធីបន្ថែម។...
Paris Saint-Germain អាចនឹងងាកទៅរក Rodrygo Goes ជាអ្នកជំនួសតំណែង Bradley Barcola ប្រសិនបើខ្សែបម្រើស្លាបសញ្ជាតិបារាំងរូបនេះចាកចេញពីក្លឹបនៅរដូវក្តៅនេះ នេះបើយោងតាម Fabrizio Romano ។...