|
|
ក្លឹបអ្នកមានបុណ្យ Barcelona បានធ្វើការប្រកាសជាផ្លូវការកាលពីម្សិលមិញដោយបន្តកុងត្រាថ្មីជាមួយ ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំង Ousmane Dembele រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា Dembele ធ្លាប់មានភាពរកាំរកូសរឿងបន្តកុងត្រាថ្មីជាមួយនឹង Barca រហូតមក ជាពិសេសកាលពីខែមករា ឆ្នាំ២០២២ កន្លងទៅនេះខាងថ្នាក់ដឹកនាំក្លឹបចង់លក់គេចេញ ដោយបានឲ្យកីឡាករនេះត្រៀមឲ្យហើយ និងក៏ដួចជាឲ្យគេដើររកក្លឹបដែលចង់ទៅឲ្យហើយកាន់តែប្រសើរ បើគេមិនព្រមបន្តកុងត្រាថ្មី។ ក្រោយមកស្ថានភាពនេះនៅតែដដែល តែ Dembele ក៏ព្រមតាម Barcelona ដោយយោគយល់នឹងស្ថានភាពហិរញ្ញវត្ថុរបស់ក្លឹបដោយ គេព្រមទម្លាក់ប្រាក់ពលកម្ម ដើម្បីបន្តកុងត្រាថ្មីនេះ៕
ប្រភព ៖ Fabrizio Romano
World Cup Malta VS Netherlands Result ...
Friendly Match England VS Wales Result ...
Juventus ត្រូវបានគេរាយការណ៍ថាកំពុងស្វែងរកការផ្លាស់ប្តូរមួយដើម្បីចុះហត្ថលេខាលើខ្សែការពារឆ្វេង Raphael Guerreiro របស់ Bayern Munich នៅក្នុងទីផ្សារខែមករា ខណៈដែល Igor Tudor ស្វែងរកការពង្រឹងក្រុមដើម្បីប្រកួតប្រជែងដណ្តើមពានរង្វាន់ធំៗ។...
ក្នុងអំឡុងពេលរបស់គាត់នៅ Paris Saint-Germain កីឡាករ Julian Draxler បានចែករំលែកនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ជាមួយ Neymar Jr អស់រយៈពេលជាច្រើនឆ្នាំ។...