|
|
ផ្លូវការ!!! Dusan Vlahović ខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ីររបស់ Fiorentina បានផ្ទេរទៅកាន់ក្លឹបសេះបង្កង់ Juventus ក្នុងតម្លៃខ្លួន៧៥លានអឺរ៉ូ ជាមួយនិងប្រាក់ឧបត្ថម្ភផ្សេងៗ ។ Vlahović និងទទួលបានប្រាក់ពលកម្មប្រមាណជា ៧លានអឺរ៉ូ ក្នុងមួយរដូវកាល បន្ទាប់ពីកាត់ពន្ធហើយ ។
គួរបញ្ជាក់ថា Vlahović បានបដិសេធសំណើរពីក្លឹបកាំភ្លើងធំ Arsenal និង Atletico Madrid ដើម្បីមកចូលរួមជាមួយ Juventus ។ Juventus បានត្រៀមរួចរាល់ហើយសំរាប់ការធ្វើតេស្តសុខភាពរបស់ Dusan ។ ការចុះកិច្ចកុងត្រានាំយកខ្សែប្រយុទ្ធវ័យក្មេង Dusan Vlahović ទៅកាន់ទឹកដីទួរីនរបស់ Juventus គឺជាជោគជ័យមួយដ៏ធំ ។
ប៉ុន្តែពេលនេះ Juventus ត្រូវធ្វើការសម្រេចចិត្តទាក់ទងនិងកុងត្រារបស់ខ្សែប្រយុទ្ធមុតស្រួចសញ្ជាតិអាហ្សង់ទីន Paulo Dybala ដែលនិងត្រូវបញ្ចប់កុងត្រានារដូវក្តៅខាងមុខ ។ សំរាប់ Álvaro Morata ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញក៏ទំនងជានិងត្រូវចាកចេញដែរ ៕
ប្រភព : Fabrizio Romano
Champions League Benfica VS Fenerbahce Match ...
Barcelona កំពុងរៀបចំសម្រាប់ការចាកចេញរបស់ខ្សែបម្រើកណ្តាលវ័យ 22 ឆ្នាំ Fermin Lopez ដោយ Chelsea បង្កើនការចង់បានគេ នេះបើយោងតាម David Ornstein របស់ The Athletic ។...
Andre Onana ត្រូវបានគេរាយការណ៍ថាបានទាក់ទាញចំណាប់អារម្មណ៍ពី West Ham ដែលកំពុងពិចារណាលើការផ្លាស់ប្តូរខ្ចីជើងសម្រាប់កីឡាករអន្តរជាតិកាមេរូន នេះបើយោងតាម United In Focus ។...