|
|
|
កីឡាករ Jesse Lingard អតីតខ្សែបម្រើប្រយុទ្ធរបស់ Manchester United បានបញ្ចប់ការផ្ទេរទៅកាន់ក្លឹបទើបឡើងមកថ្មី Nottingham Forest ដោយគ្មានតម្លៃខ្លួន។ កីឡាករវ័យ២៩ឆ្នាំដែលលេងឲ្យជម្រើសជាតិអង់គ្លេសបាន៣២ប្រកួតបានក្លាយជាកីឡាករទី១១ដែល Forest នាំចូលក្នុងរដូវក្ដៅនេះ បន្ទាប់ពីពួកគេទទួលបានកៅអីឡើងមកលេងនៅ Premier League។

គួរបញ្ជាក់ថា Forest មិនបានបង្ហាញរយៈពេលកុងត្រារបស់ Lingard ឡើយ។ យ៉ាងណាមិញ បើតាមប្រភពពីសារព័ត៌មានជាច្រើនបានអោយដឹងថា Lingard បានចុះកុងត្រារយៈពេល១២ខែ ហើយនឹងមានការបន្ថែមកុងត្រាថ្មីអាស្រ័យលើការបង្ហាញទម្រង់លេងរបស់គេជាមួយក្រុម៕
ប្រភព៖ Sky Sport
យោងតាម ESPN ក្លឹប Barcelona កំពុងតាមដានស្ថានភាពរបស់ Scott McTominay យ៉ាងដិតដល់។...
Desire Doue បានរងរបួសសរសៃពួរធ្ងន់ធ្ងរក្នុងការប្រកួតរបស់ PSG ទល់នឹង Lorient នៅក្រៅដី។...
ម្សិលមិញនេះគេគឺជាកីឡាករល្អប្រចាំការប្រកួត ចប់ការប្រកួតគេនិយាយថា...
ការវិលត្រឡប់របស់ Liam Delap ពីការសម្រាកពីរខែបានបញ្ចប់យ៉ាងអស្ចារ្យនៅនាទីទី 20។...
យោងតាមលោក Carlos Monfort មកពី Sport កីឡាករ Frenkie De Jong មិនបានចូលរួមក្នុងការហ្វឹកហាត់នៅថ្ងៃនេះទេ។...