|
|
|
កាលពីព្រឹកមិញនេះ សហព័ន្ធបាល់ទាត់កម្ពុជា បានទទួលលិខិតសូមទោសពីខាងសហព័ន្ធបាល់ទាត់ឥណ្ឌាហើយ ទាំងរឿងសណ្ឋាគារ ហូបចុក និងការចាក់ភ្លេងជាតិកម្ពុជាមិនបាន។ ក្នុងការប្រកួតពានរង្វាន់ AFC Asian Cup 2023 Qualifiers Final Round ដែលឥណ្ឌាធ្វើជាម្ចាស់ផ្ទះនៅយប់មិញនេះ រងការរិះគន់យ៉ាងចាស់ដៃក្រោយមិនបានរៀបចំអាហារហូបចុកត្រឹមត្រូវឱ្យកម្ពុជាបាន និងមិនបានចាក់ភ្លេងជាតិកម្ពុជាឱ្យគោរពបានអំឡុងការប្រកួតទៀត។

ឆ្លើយតបហ្នឹងរឿងនេះទាក់ទងនឹងរឿងនេះដែរ សហព័ន្ធបាល់ទាត់ឥណ្ឌា បានចេញលិខិតសូមទោសហើយ។ ដោយពួកគេអះអាងថានឹងរៀបចំអាហារឱ្យបានត្រឹមត្រូវ និងមិនឱ្យកើតមានឡើងទៀតនោះទេ។ ចំពោះបញ្ហាចាក់ភ្លេងជាតិមិនបានវិញ ក្រុមម្ចាស់ផ្ទះបានអះអាងថាដោយសារកំហុសបច្ចេកទេសនៅលើ Screen ទើបចាក់មិនបាន។ពួកគេក៏ជឿជាក់ថានឹងមិនឱ្យវាកើតមានឡើងម្ដងទៀតឡើយ៕
យោងតាម ESPN ក្លឹប Barcelona កំពុងតាមដានស្ថានភាពរបស់ Scott McTominay យ៉ាងដិតដល់។...
Desire Doue បានរងរបួសសរសៃពួរធ្ងន់ធ្ងរក្នុងការប្រកួតរបស់ PSG ទល់នឹង Lorient នៅក្រៅដី។...
ម្សិលមិញនេះគេគឺជាកីឡាករល្អប្រចាំការប្រកួត ចប់ការប្រកួតគេនិយាយថា...
ការវិលត្រឡប់របស់ Liam Delap ពីការសម្រាកពីរខែបានបញ្ចប់យ៉ាងអស្ចារ្យនៅនាទីទី 20។...
យោងតាមលោក Carlos Monfort មកពី Sport កីឡាករ Frenkie De Jong មិនបានចូលរួមក្នុងការហ្វឹកហាត់នៅថ្ងៃនេះទេ។...