|
|
Mohamed Salah ស៊ុតបញ្ចូលទីបាន 14 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 8 ដងក្នុងការបង្ហាញខ្លួន 20 ប្រកួតក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន មុនពេលចាកចេញទៅប្រកួតពានរង្វាន់ African Cup of Nations ក្នុងខែមករា។
បន្ទាប់មក ខ្សែប្រយុទ្ធរូបនេះបានត្រឹមតែ 4 គ្រាប់ និង Assist 2 ដងប៉ុណ្ណោះក្នុង 12 ប្រកួតដែលគាត់បានបង្ហាញបន្ទាប់ពីបានជាសះស្បើយពីបញ្ហាសរសៃពួរដែលគាត់បានជួបជាមួយអេហ្ស៊ីប។
ប្រធានក្លឹប Peterborough United និងអ្នកគាំទ្រ Liverpool លោក Darragh MacAnthony គិតថាកីឡាករវ័យ 32 ឆ្នាំរូបនេះនឹងមិនត្រលប់មកវិញនូវភាពល្អបំផុតរបស់គាត់ក្នុងរដូវកាល 2024.25 ខាងមុខនេះទេ។
MacAnthony បាននិយាយនៅលើ Talksport ថា ខ្ញុំព្រួយបារម្ភអំពី Salah ខ្ញុំគិតថាគាត់អស្ចារ្យនៅដើមរដូវកាល។
បន្ទាប់មកជាមួយនឹងអាយុ ទិន្នផលរបស់គាត់នៅក្នុងពាក់កណ្តាលទីពីរនៃរដូវកាលនេះគឺធ្លាក់ចុះ ហើយវានឹងមិនប្រសើរជាងមុនទេនៅរដូវកាលនេះ នោះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំ។
Community Shield Crystal Palace VS Liverpool Match ...
សប្តាហ៍មួយទៀតនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រមួយទៀត។ ការប្រកួតតែមួយប៉ុណ្ណោះដែលអាចកំណត់ថាបើយើងឈ្នះ យើងនឹងអាចឈានចូលវគ្គចែកពូល AFC Challenge League ។...
Florian Plettenberg រាយការណ៍ថា Bayer Leverkusen បានបង្កើនការតាមប្រមាញ់ខ្សែការពារកណ្តាលសញ្ជាតិបារាំង Loic Bade ជាមួយនឹងការចរចារលើកិច្ចសន្យារហូតដល់ឆ្នាំ 2030។ ខ្សែការពារវ័យ 25 ឆ្នាំរូបនេះបានក្លាយជាគោលដៅជាក់ស្តែងសម្រាប់ Leverkusen ខណៈដែលគ្រូបង្វឹកថ្មី Erik ten Hag គ្រោងនឹងដាក់ពង្រាយខ្សែការពារបីនាក់ ដោយមាន Badetac រួមបញ្ចូលក្នុងផែនការទាំងនោះ។...
យោងតាមលោក Fabrizio Romano កីឡាករ Rasmus Hojlund នៅតែចង់បន្តនៅ Manchester United ទោះបីជាមានសារច្បាស់លាស់មួយផ្ញើមកគាត់ក្នុងអំឡុងពេលប្រកួតមិត្តភាព Fiorentina នៅថ្ងៃសៅរ៍ក៏ដោយ។...
Valencia CF បានធានាអនាគតរបស់ខ្សែការពារកណ្តាល Cesar Tarrega ដោយបន្តកិច្ចសន្យារបស់គាត់រហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2030។...