|
|
លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City បានឆ្លើយតបទៅកាន់ការចុះផ្សាយពីខ្សែបម្រើ Bernardo Silva ពេញចិត្ត នឹងក្លឹប Barcelona បន្ទាប់ពីមានចុះផ្សាយជាច្រើនថា ៖ យើងចង់បាន Bernardo Silva បន្តជាមួយយើង ប៉ុន្តែខ្ញុំក៏មិនចង់ឲ្យមានអ្នកមិនសប្បាយចិត្តនៅទីនេះផងដែរ។ ជាដំបូងហ្នឹងរឿងអញ្ចឹងកើតឡើងបានទាល់តែក្លឹបទាំងពីរព្រមព្រៀងគ្នា តែយ៉ាងណាច្បាស់ណាស់ ខ្ញុំចង់ឲ្យគេបន្តនៅជាមួយក្រុមខ្ញុំ តែវាក៏ជាពិតផងដែរដែល Bernardo Silva ពេញចិត្តនឹង Barcelona ។
សប្តាហ៍មួយទៀតនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រមួយទៀត។ ការប្រកួតតែមួយប៉ុណ្ណោះដែលអាចកំណត់ថាបើយើងឈ្នះ យើងនឹងអាចឈានចូលវគ្គចែកពូល AFC Challenge League ។...
Florian Plettenberg រាយការណ៍ថា Bayer Leverkusen បានបង្កើនការតាមប្រមាញ់ខ្សែការពារកណ្តាលសញ្ជាតិបារាំង Loic Bade ជាមួយនឹងការចរចារលើកិច្ចសន្យារហូតដល់ឆ្នាំ 2030។ ខ្សែការពារវ័យ 25 ឆ្នាំរូបនេះបានក្លាយជាគោលដៅជាក់ស្តែងសម្រាប់ Leverkusen ខណៈដែលគ្រូបង្វឹកថ្មី Erik ten Hag គ្រោងនឹងដាក់ពង្រាយខ្សែការពារបីនាក់ ដោយមាន Badetac រួមបញ្ចូលក្នុងផែនការទាំងនោះ។...
យោងតាមលោក Fabrizio Romano កីឡាករ Rasmus Hojlund នៅតែចង់បន្តនៅ Manchester United ទោះបីជាមានសារច្បាស់លាស់មួយផ្ញើមកគាត់ក្នុងអំឡុងពេលប្រកួតមិត្តភាព Fiorentina នៅថ្ងៃសៅរ៍ក៏ដោយ។...
Valencia CF បានធានាអនាគតរបស់ខ្សែការពារកណ្តាល Cesar Tarrega ដោយបន្តកិច្ចសន្យារបស់គាត់រហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2030។...
ខ្សែប្រយុទ្ធក្រុម Leeds United កីឡាករ Mateo Joseph បានបញ្ចប់ការផ្ទេរទៅឱ្យក្លឹប RCD Mallorca ក្នុងក្របខ័ណ្ឌ La Liga ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាល។...