|
|
|
ខ្សែប្រយុទ្ធវ័យក្មេង Vinicius Junior របស់ Real Madrid ក្លាយជាកីឡាករបាល់ទាត់ ដែលមានតម្លៃបំផុតលំដាប់ទី២ នៅលើលោក ។

តារាឆ្នើមប្រេស៊ីល ដែលលេងតំណែងប្រយុទ្ធស្លាបឆ្វេងរូបនេះ ជាអ្នករកគ្រាប់បាល់ជ័យជម្នះក្នុងវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League សម្រាប់ក្រុមអធិរាជសដែលបានយកឈ្នះ Liverpool ១-០, មានតម្លៃ១៥៨.៣លានផោន តាមពីក្រោយដោយ កីឡាករចំណូលថ្មីរបស់ Manchester City គឺខ្សែប្រយុទ្ធ Erling Haaland(១៣០.៤លានផោន)។

កីឡាករដែលមានតម្លៃខ្ពស់ដាច់គេនោះគឺ ម្ចាស់អាវលេខ៧របស់ក្លិប Paris Saint-Germain, Kylian Mbappe ដែលទើបបន្ដកុងត្រាថ្មីជាមួយក្លិបយក្សបារាំងរយៈពេល៣ឆ្នាំហើយគេមានតម្លៃរហូតដល់ ១៧៥.៧លានផោន៕
ប្រភព ៖ Sky Sport
នៅពេលសំឡេងកញ្ចែបញ្ចប់ការប្រកួតនៃលទ្ធផលស្មើ PSG 1-1 ទល់នឹង Lorient លោក Luis Enrique បានផ្តល់ដំណឹងដ៏គួរឱ្យព្រួយបារម្ភអំពី Desire Doue ដែលត្រូវបានបង្ខំឱ្យចាកចេញដោយសាររបួសទល់នឹង Les Merlus។...
យោងតាមអ្នកយកព័ត៌មាន Sacha Tavolieri ខ្សែប្រយុទ្ធ Gabriel Jesus របស់ក្លឹប Arsenal ទំនងជានឹងស្នាក់នៅក្លឹបនៅខែមករា បើទោះបីជាមានពាក្យចចាមអារ៉ាមថាគាត់នឹងវិលត្រឡប់ទៅប្រទេសប្រេស៊ីលវិញក៏ដោយ។...
សម្រាប់ការប្រកួតនេះយើងនៅតែបន្តប្រកួតប្រជែង ដើម្បីប្រជែងតំណែងទៅលេងវគ្គបន្ទាប់ និងទទួលបានលេខ 1 ក្នុងពូល ហើយសម្រាប់ក្រុមទាំង 2 សុទ្ធតែមានឪកាសក្នុងការឡើងទៅវគ្គបន្ត។...
ខ្ញុំគិតថាពួកយើងលេងបានល្អណាស់ Ethan Nwaneri បានប្រាប់គេហទំព័រផ្លូវការរបស់ Arsenal បន្ទាប់ពីក្រុមកាំភ្លើងធំឈ្នះ Brighton 2-0 ក្នុងជុំទីបួននៃពានរង្វាន់ Carabao Cup។...
Niklas Süle ត្រៀមចាកចេញពី Borussia Dortmund ដោយទាំងអាយុ និងទម្រង់លេងមិនស្ថិតស្ថេរត្រូវបានលើកឡើងថាជាកត្តាសំខាន់ៗនៅពីក្រោយការសម្រេចចិត្តនេះ។...