|
|
ពាក្យចចាមអារ៉ាមជាច្រើនត្រូវបានផ្សព្វផ្សាយអំពីការវិលត្រឡប់ដ៏មានសក្តានុពលរបស់ Shkodran Mustafi ទៅកាន់ក្រុម Arsenal ត្រឹមតែមួយខែបន្ទាប់ពីការប្រកាសចូលនិវត្តន៍ពីបាល់ទាត់អាជីព។
SemperFiArsenal បានរាយការណ៍ថាកីឡាករវ័យ 32 ឆ្នាំរូបនេះកំពុងហ្វឹកហាត់នៅ London Colney ហើយបានធ្វើឱ្យ Mikel Arteta ចាប់អារម្មណ៍ដែលមើលឃើញគាត់ជាជម្រើសដ៏មានប្រសិទ្ធិភាពក្នុងការពង្រឹងតំបន់ការពាររបស់ក្រុម។
ទោះបីជាយ៉ាងណាក៏ដោយ ការអះអាងទាំងនេះត្រូវបានបដិសេធ ហើយ Mustafi មិនមានគម្រោងត្រលប់ទៅក្លឹបវិញទេ។Mustafi បានចាប់ផ្តើមជំពូកថ្មីក្នុងអាជីពរបស់គាត់ ដោយទទួលតួនាទីជាគ្រូបង្វឹកសម្រាប់ក្រុម U17 របស់អាល្លឺម៉ង់។
Mustafi បានចំណាយពេល 5 ឆ្នាំនៅក្លឹប ហើយបានបង្ហាញខ្លួន 151 ប្រកួត ស៊ុតបញ្ចូលទីបាន 10 គ្រាប់។
សប្តាហ៍មួយទៀតនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រមួយទៀត។ ការប្រកួតតែមួយប៉ុណ្ណោះដែលអាចកំណត់ថាបើយើងឈ្នះ យើងនឹងអាចឈានចូលវគ្គចែកពូល AFC Challenge League ។...
Florian Plettenberg រាយការណ៍ថា Bayer Leverkusen បានបង្កើនការតាមប្រមាញ់ខ្សែការពារកណ្តាលសញ្ជាតិបារាំង Loic Bade ជាមួយនឹងការចរចារលើកិច្ចសន្យារហូតដល់ឆ្នាំ 2030។ ខ្សែការពារវ័យ 25 ឆ្នាំរូបនេះបានក្លាយជាគោលដៅជាក់ស្តែងសម្រាប់ Leverkusen ខណៈដែលគ្រូបង្វឹកថ្មី Erik ten Hag គ្រោងនឹងដាក់ពង្រាយខ្សែការពារបីនាក់ ដោយមាន Badetac រួមបញ្ចូលក្នុងផែនការទាំងនោះ។...
យោងតាមលោក Fabrizio Romano កីឡាករ Rasmus Hojlund នៅតែចង់បន្តនៅ Manchester United ទោះបីជាមានសារច្បាស់លាស់មួយផ្ញើមកគាត់ក្នុងអំឡុងពេលប្រកួតមិត្តភាព Fiorentina នៅថ្ងៃសៅរ៍ក៏ដោយ។...
Valencia CF បានធានាអនាគតរបស់ខ្សែការពារកណ្តាល Cesar Tarrega ដោយបន្តកិច្ចសន្យារបស់គាត់រហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2030។...
ខ្សែប្រយុទ្ធក្រុម Leeds United កីឡាករ Mateo Joseph បានបញ្ចប់ការផ្ទេរទៅឱ្យក្លឹប RCD Mallorca ក្នុងក្របខ័ណ្ឌ La Liga ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាល។...