|
|
ក្រុម U23 វៀតណាមកំពុងជួបប្រទះបញ្ហាធំដោយសារតែកីឡាករខ្លួនបានឆ្លងកូវីដ ១៩ ជាបន្តបន្ទាប់ ។ U23 វៀតណាមនិងត្រូវជួបជាមួយ U23 ទីម័រ នៅយប់នេះម៉ោង ៧ វគ្គពាក់កណ្តាលផ្តាច់ព្រាត់ AFF U23 Championship ។
គួរបញ្ជាក់ថា U23 វៀតណាម នៅសល់គ្នាត្រឹម១៣នាក់ប៉ុណ្ណោះដើម្បីលេងទល់ក្រុមទីម័រ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយសារតែព្រឹកមិញមានកីឡាករម្នាក់ឆ្លងកូវីដ ១៩ ។ ស្របពេលដែល ១៣នាក់នេះ គិតបូកទាំងកីឡាករ៤នាក់ដែលទើបធ្វើដំណើរមកពីវៀតណាមតាមរថយន្ដក្រុងផងដែរ ។
សូមបញ្ជាក់ដែរថាប្រសិនបើកីឡាករដែលមកថ្ងៃនេះ បើមានម្នាក់ណាក្នុងចំណោម៤នាក់វិជ្ជមានកូវីដ១៩ នោះក្រុម U23 វៀតណាម នឹងត្រូវចាញ់ដោយស្វ័យប្រវត្តិតែម្ដង ដោយសារតែតាមច្បាប់ក្រុមមួយត្រូវមានសមាជិកចាប់ពី១៣នាក់ឡើង ប្រសិនបើមានតិចជាងនេះមិនអាចប្រកួតបានទេ៕
ប្រភព : Zing
ពួកគេគឺជាដៃគូមួយដ៏ល្អ ជាមួយនឹងការលេងរបស់ពួកគេ ខ្ញុំគិតថាពួកគេមិនសមនៅទទួលបានចំណាត់ថ្នាក់បែបនេះទេ ពួកគេគួរតែទទួលបានពិន្ទុខ្លះ។...
លោក Mikel Arteta គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal បាននិយាយអំពីពេលដែលខ្សែបម្រើស្លាប Noni Madueke របស់ក្រុមនឹងអាចត្រលប់មកទីលានវិញបាន។...
ខ្ញុំគិតថាស្វាយរៀងគេមានកីឡាករដែលមានកម្រិតខ្ពស់មិនថាបរទេស ឬខ្មែរ គេជាក្លិបមួយធំ និងមានអ្វីគ្រប់បែបយ៉ាង ដូច្នេះស្វាយរៀងអាចធ្វើអ្វីក៏បានដែរ សឹងតែថាគ្រូមិនបាច់គិតអ្វីច្រើនព្រោះកីឡាករមានគ្រប់ជម្រើសទៅហើយសម្រាប់ការលេងនៅលីគកំពូលនេះ។...
អតីតខ្សែបម្រើក្រុម Paris Saint-Germain កីឡាករ Danilo Pereira បានបង្ហាញកីឡាករពីរនាក់ដែលបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ធំបំផុតមកលើគាត់អំឡុងពេលគាត់នៅក្លឹប កីឡាករជើងចាស់ Marco Verratti និងកីឡាករវ័យក្មេង Warren Zaire-Emery ។...
Barcelona កំពុងរៀបចំចាប់ផ្តើមកិច្ចពិភាក្សាបន្តកុងត្រាជាមួយ Ferran Torres ដោយក្លឹបចាត់ទុកខ្សែប្រយុទ្ធជាទ្រព្យសកម្មរយៈពេលវែងដ៏សំខាន់។...