|
|
Barcelona បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Super Cup បន្ទាប់ពីបានយកឈ្នះ Real Sociedad ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី។
ក្នុងការប្រកួត Frenkie de Jong ជាអ្នករកគ្រាប់ដំបូងឲ្យ Barcelona មុនពេល Mikel Oyarzabal ទាត់ប៉េណាល់ទីជួយ Sociedad បានស្មើវិញ។ លទ្ធផល ១-១ បានបន្សល់រហូតចប់៩០។ បន្ថែមម៉ោង១៥នាទីពីរដង ក្រុមទាំង២នៅតែមិនអាចធ្វើអ្វីគ្នាបាន តម្រូវឲ្យទាត់ប៉េណាល់ទីកាត់សេចក្ដី។
Marc-Andre ter Stegen គឺជាវីរបុរសក្នុងការប្រកួតនេះ ដោយគេបានសង្គ្រោះប៉េណាល់ទីដល់ទៅ២គ្រាប់ ជួយក្រុមឈ្នះលទ្ធផលចុងក្រោយ ៣-២។ Real Madrid នឹងត្រូវប៉ះ Athletic Bilbao នៅរាត្រីនេះ ដើម្បីយកមួយក្រុមទៅជួប Barcelona ដែលកំពុងអង្គុយចាំជាសម្រេច។ ប្រសិនបើ Madrid ឡើង នោះការប្រកួត El Clasico នឹងកើតឡើងនៅពាន Super Cup៕
World Cup Qual Ukraine VS France Match ...
ក្រៅតែបច្ចុប្បន្នកំពុងដឹកនាំក្លិបអាជីព Nagaworld កាន់អាជ្ញាប័ណ្ណគ្រូបង្វឹក AFC A License បន្ថែមលើសពីនេះលោកក៏មានទទួលយកការរៀនសូត្របន្ថែមក្នុងនាមជាគ្រូជំនួយក្រុមជម្រើសជាតិ Cambodia U23 national team ។...
ខ្សែបម្រើសញ្ជាតិបារាំងនឹងទទួលបានកិច្ចសន្យាថ្មីបន្ទាប់ពីរដូវកាលដែលមានផលិតភាពបំផុតក្នុងអាជីពរបស់គេ។...
Fabrizio Romano រាយការណ៍ថា Monaco បានបដិសេធមិនអនុញ្ញាតឱ្យខ្សែការពារ Thilo Kehrer ផ្លាស់ទៅ AC Milan ។...
Georgia ត្រូវបានចាញ់ក្នុងលទ្ធផល 3-2 នៅផ្ទះដោយទួរគីក្នុងវគ្គជម្រុះ World Cup បើទោះបីជាការស៊ុតបញ្ចូលទីនៅនាទីទីពីកីឡាករ Khvicha Kvaratskhelia របស់ Paris Saint-Germain ក៏ដោយ។...