|
|
សហព័ន្ធបាល់ទាត់ FIFA បានធ្វើការសម្រេចអនុញ្ញាតឲ្យមួយក្រុមជម្រើសជាតិទាំងអស់ អាចនាំយកកីឡាកររបស់ខ្លួនចំនួន២៦នាក់ សម្រាប់ចូលរួមក្នុងការប្រកួត FIFA World Cup 2022 នៅឯប្រទេសកាតា ។
តាមពិតទៅការប្រកួត World Cup លើកមុនៗគឺ FIFA អនុញ្ញាតឲ្យមួយក្រុមនាំយកកីឡាករ ២៣នាក់មកប្រកួតប៉ុណ្ណោះ តែដោយសារតែបញ្ហាកើតឡើងដោយសារតែវិបត្តិកូវីដ-១៩ កន្លងទៅនេះ FIFA ក៏សម្រេចបង្កើនចំនួនកីឡាករយកមកប្រកួតរហូតទៅដល់២៦នាក់ក្នុងមួយក្រុម។ គួរបញ្ជាក់ថាការបង្កើនចំនួនកីឡាកររហូតទៅដល់២៦នាក់នេះ គឺដូចជាអ្វីដែលលោក Gareth Southgate អ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេសស្នើសុំកាលពីខែមេសា ឆ្នាំ២០២២កន្លងទៅនេះ៕
ប្រភព ៖ Sky Sport
World Cup Qual Sweden VS Switzerland ...
💭 អ្នកអាចបែរ អ្នកអាចជាន់បាល់បង្វិលបាល់កាត់គូប្រកួតបាន យ៉ាងណាអ្នកនឹងគ្មានថ្ងៃបានបាល់ប៉េណាល់ទីក្នុងលីគនេះទេ ប៉ុន្តែអ្នកអាចសាកល្បងមកជាបែរ ហើយស៊ុតយកតែម្ដងបាន។...
ផ្ទេរទៅ Al-Ahli ក្នុងប្រទេសកាតាក្នុងឆ្នាំ 2023 ដោយ PSG ក្នុងតម្លៃ 20 លានដុល្លារ Julian Draxler បានឆ្លៀតពេលដើម្បីសម្របខ្លួនទៅនឹងបរិយាកាសថ្មីរបស់គាត់ ហើយគាត់បានកោតសរសើរចំពោះវាឥឡូវនេះ ពីរឆ្នាំក្រោយមក រួមជាមួយនឹងគ្រួសាររបស់គាត់។...
Declan Rice បានសាទរ Bukayo Saka បន្ទាប់ពីតារា Arsenal រូបនេះបានបង្កើតប្រវត្តិសាស្ត្រក្នុងការប្រកួតមិត្តភាពរបស់ England ឈ្នះ 3-0 លើក្រុម Wales នៅ Wembley ។...
Juventus បានកំណត់ពេលពិភាក្សាលើការបន្តកិច្ចសន្យាសម្រាប់ Kenan Yildiz ។ ម្ចាស់អាវលេខ 10 របស់ Bianconeri ទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបនានានៅទូទាំងទ្វីបអឺរ៉ុប ដែលជំរុញឱ្យ Old Lady ស្វែងរកកិច្ចព្រមព្រៀងយ៉ាងឆាប់រហ័សជាមួយទេពកោសល្យទួរគី។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមនៅតែមាន ដូចដែលបានបញ្ជាក់ដោយអ្នកកាសែត Matteo Moretto និង Fabrizio Romano ។ មជ្ឈមណ្ឌលចរចាលើប្រាក់ឈ្នួល ដោយស្ថានភាពបច្ចុប្បន្នបានគូសបញ្ជាក់ដូចខាងក្រោម។...