|
|
ក្លឹបជើងខ្លាំងសេះបង្កង់ Juventus កំពុងពិនិត្យកុងត្រាថ្មីរបស់កីឡាករ ២រូបដែលនិងអស់សុពលភាពនារដូវក្តៅខាងមុខ ។ តាមពិតកីឡាករ ២រូបដែលជិតផុតកុងត្រានោះគឺ Paulo Dybala និង Juan Cuadrado ។
អ្នកគ្រប់គ្រងក្លឹបលោក Federico Cherubini បាននិយាយថា ៖ " យើងនិងធ្វើការណាត់ជួបជាមួយភ្នាក់ងាររបស់ Dybala ដើម្បីនៅប៉ុន្មានថ្ងៃខាងមុខនេះ ទាក់ទងនិងកុងត្រាថ្មីរបស់គេ ។ ហើយយើងក៏និងត្រូវធ្វើ់ការណាត់ជួបជាមួយភ្នាក់ងាររបស់ Cuadrado ទាក់ទងនិងការបន្តកុងត្រាថ្មីដូចគ្នា " ។
តាមពិតទៅកីឡាករ ២រូបនេះសុទ្ធតែបង្ហាញទម្រង់លេងបានយ៉ាងល្អ និងមានក្លឹបធំៗចាប់អារម្មណ៍ក្នុងការនាំរូបគេទៅ ដែលជាហេតុធ្វើអោយ Juventus ឆាប់ពិភាក្សាកុងត្រាថ្មីជាមួយពួកគេ ៕
ប្រភព : Fabrizio Romano
Community Shield Crystal Palace VS Liverpool Match ...
សប្តាហ៍មួយទៀតនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រមួយទៀត។ ការប្រកួតតែមួយប៉ុណ្ណោះដែលអាចកំណត់ថាបើយើងឈ្នះ យើងនឹងអាចឈានចូលវគ្គចែកពូល AFC Challenge League ។...
Florian Plettenberg រាយការណ៍ថា Bayer Leverkusen បានបង្កើនការតាមប្រមាញ់ខ្សែការពារកណ្តាលសញ្ជាតិបារាំង Loic Bade ជាមួយនឹងការចរចារលើកិច្ចសន្យារហូតដល់ឆ្នាំ 2030។ ខ្សែការពារវ័យ 25 ឆ្នាំរូបនេះបានក្លាយជាគោលដៅជាក់ស្តែងសម្រាប់ Leverkusen ខណៈដែលគ្រូបង្វឹកថ្មី Erik ten Hag គ្រោងនឹងដាក់ពង្រាយខ្សែការពារបីនាក់ ដោយមាន Badetac រួមបញ្ចូលក្នុងផែនការទាំងនោះ។...