|
|
លោក Kenny Cunningham អតីតខ្សែការពារជើងចាស់លើកសសើរខ្សែប្រយុទ្ធវ័យក្មេងរបស់កាំភ្លើងធំ Arsenal ថាមានសមត្ថភាពល្អអាចលេងនៅក្លឹបធំៗដូចជា Real Madrid ឬ PSG បានយ៉ាងងាយ ។
តាមពិតខ្សែប្រយុទ្ធវ័យក្មេងដែលលោកចង់សំដៅនោះគឺ Bukayo Saka ដែលមានវ័យត្រឹម ២០ឆ្នាំប៉ុណ្ណោះតែគេអាចក្លាយខ្លួនជាកីឡាករសំខាន់របស់ក្រុម លោក Mikel Arteta ពោលគឺគេបង្ហាញខ្លួនបាន ៣២ ប្រកួត រកបាន ៩ គ្រាប់និង Assist ៥ លើក ។
ខណៈឯកុងត្រារបស់គេនិងអស់សុពលភាពនៅរដូវក្តៅ២០២៤ ។ លោក Kenny និយាយទៀតថា៖ “ក្មេងនេះ អាចលេងឲ្យក្លឹបកំពូលបានដោយងាយ គេអាចទៅចុះចូលនៅ PSG, Real Madrid ឬ Man City ដោយសមត្ថភាពរបស់គេ គឺក្លឹបទាំងនោះប្រាកដណាស់នឹងទទួលយកដៃពីរ” ៕
ប្រភព៖ Sportskeeda
Napoli ជិតធានាបានអនាគតរយៈពេលវែងរបស់កីឡាករវ័យក្មេងដែលមានទេពកោសល្យដ៏ភ្លឺស្វាងម្នាក់គឺ Giuseppe Ambrosino។ យោងតាមលោក Nicolo Schira ខ្សែប្រយុទ្ធវ័យ 22 ឆ្នាំបានឈានដល់កិច្ចព្រមព្រៀងពេញលេញជាមួយក្លឹបដើម្បីបន្តកិច្ចសន្យារបស់គាត់រហូតដល់ខែមិថុនា ឆ្នាំ 2030 ជាមួយនឹងការចុះហត្ថលេខាជាផ្លូវការនឹងរំពឹងទុកនៅថ្ងៃខាងមុខនេះ។...
Inter Milan ត្រូវបានគេរាយការណ៍ថាកំពុងស្វែងរកកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយដើម្បីចុះហត្ថលេខាលើ Noah Atubolu ពី SC Freiburg នៅរដូវក្តៅក្រោយ។...
យើងបានជម្នះរាល់អ្វីៗគ្រប់បែបយ៉ាង ការប៉ះទង្គិចជាច្រើន កាតក្រហម បាល់ប៉ះដៃ ឬមិនបានប៉េណាល់ទី។ យើងឃើញថាកាប្រកួតកាត់តែខ្លាំង និងគ្រោះថ្នាក់ ប៉ន្តែក្រុមរបស់យើងមានវិន័យល្អសម្រាប់ការប្រកួតនេះ។...
Atletico Madrid កំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពរបស់ Mason Greenwood របស់ Marseille មុនពេលទីផ្សារដោះដូរកីឡាករនាពេលខាងមុខ។ ក្លឹបអេស្បាញចាត់ទុកខ្សែប្រយុទ្ធអង់គ្លេសជាគោលដៅដ៏មានសក្តានុពល ជាពិសេសប្រសិនបើកាលៈទេសៈនាំទៅរកការផ្លាស់ប្តូរក្នុងក្រុមប្រយុទ្ធបច្ចុប្បន្នរបស់ពួកគេ។...
នៅថ្ងៃទី 6 ខែតុលា ឆ្នាំ 2025 ខ្សែបម្រើប្រយុទ្ធ Thomas Muller បានដើរតួយ៉ាងសំខាន់នៅពេលដែល Vancouver Whitecaps របស់គាត់បានទទួលជ័យជម្នះ 4-1 លើ San Jose ក្នុងការប្រកួត MLS ។...