|
|
អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនលោក Mauricio Pochettino របស់ក្លឹប Paris Saint-Germain ទំនងជាត្រូវអស់ដំណែង ក្រោយពីលោកដឹកនាំក្រុមមិនបានល្អ ចាញ់ Real Madrid នៅ UEFA Champions League វគ្គ 16ក្រុម កាលពីយប់មិញ ។
គួរបញ្ជាក់ថា PSG មានភាគរយច្រើនប៉ុន្តែគួរឱ្យសោកស្ដាយនៅតង់ទី២នៃការប្រកួតយប់មិញ Karim Benzema រកបានដល់ទៅ៣គ្រាប់ម្នាក់ឯង ធ្វើអោយឱកាសទៅជុំបន្តរបស់ PSG កា្លយទៅជាផេះ ។
Pochettino បានរងសម្ពាធយ៉ាងខ្លាំងបន្ទាប់ពីការចាញ់កាលពីយប់មិញ បើតាមប្រភពនៅបារាំង តំណែងអ្នកចាត់ការរបស់លោកPochettino ទំនងជាបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះហើយ។ ប្រធានក្លឹប មិនសប្បាយចិត្តខ្លាំងមែនទែនចំពោះលទ្ធផលនៃការប្រកួតលើកនេះ ដោយលោកចាត់ទុកថាមានឱកាសច្រើនខ្លាំងមែនទែនទៅហើយ បែរជារបូតទៅវិញបាន ៕
ប្រភព: Dailymail
World Cup Qual Sweden VS Switzerland ...
💭 អ្នកអាចបែរ អ្នកអាចជាន់បាល់បង្វិលបាល់កាត់គូប្រកួតបាន យ៉ាងណាអ្នកនឹងគ្មានថ្ងៃបានបាល់ប៉េណាល់ទីក្នុងលីគនេះទេ ប៉ុន្តែអ្នកអាចសាកល្បងមកជាបែរ ហើយស៊ុតយកតែម្ដងបាន។...
ផ្ទេរទៅ Al-Ahli ក្នុងប្រទេសកាតាក្នុងឆ្នាំ 2023 ដោយ PSG ក្នុងតម្លៃ 20 លានដុល្លារ Julian Draxler បានឆ្លៀតពេលដើម្បីសម្របខ្លួនទៅនឹងបរិយាកាសថ្មីរបស់គាត់ ហើយគាត់បានកោតសរសើរចំពោះវាឥឡូវនេះ ពីរឆ្នាំក្រោយមក រួមជាមួយនឹងគ្រួសាររបស់គាត់។...
Declan Rice បានសាទរ Bukayo Saka បន្ទាប់ពីតារា Arsenal រូបនេះបានបង្កើតប្រវត្តិសាស្ត្រក្នុងការប្រកួតមិត្តភាពរបស់ England ឈ្នះ 3-0 លើក្រុម Wales នៅ Wembley ។...
Juventus បានកំណត់ពេលពិភាក្សាលើការបន្តកិច្ចសន្យាសម្រាប់ Kenan Yildiz ។ ម្ចាស់អាវលេខ 10 របស់ Bianconeri ទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបនានានៅទូទាំងទ្វីបអឺរ៉ុប ដែលជំរុញឱ្យ Old Lady ស្វែងរកកិច្ចព្រមព្រៀងយ៉ាងឆាប់រហ័សជាមួយទេពកោសល្យទួរគី។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមនៅតែមាន ដូចដែលបានបញ្ជាក់ដោយអ្នកកាសែត Matteo Moretto និង Fabrizio Romano ។ មជ្ឈមណ្ឌលចរចាលើប្រាក់ឈ្នួល ដោយស្ថានភាពបច្ចុប្បន្នបានគូសបញ្ជាក់ដូចខាងក្រោម។...